adverise with khmeread Lionel messi cropped 1x9992lcr150c1uss8yij7hkvz

Maxi Rodriguez: Messi អាច​នឹងចូលរួម​ក្រុម Newell's Old Boys ក្រោយ​វើ​ល​ខាប់ ២០១៨

    ​Maxi Rodriguez បានបង្ហាញ​ពី​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា អតីត​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​របស់គាត់ Lionel Messi នឹង​ចាក​ចេញពី Barcelona សម្រាប់​ក្រុម Newell's Old Boys បន្ទាប់ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (World Cup) ក្នុង​ឆ្នាំ ២០១៨​ខាងមុខនេះ​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពិភពលោក​រូបនេះ បាន​ចាក​ចេញពី​ក្លឹប​កំណើត​របស់ខ្លួន​សម្រាប់ Barcelona មុនពេល​ដែល​អាច​ហក់​ចូលទៅក្នុង​ក្រុម​ជម្រើស​ដំបូង ប៉ុន្តែ​ថ្មីៗ​នេះ គាត់​បាន​រំ​ឮ​ក​ឡើងវិញ​ពី​បំណងប្រាថ្នា​របស់ខ្លួន​ក្នុងការ​បញ្ចប់​អាជីព​ជាមួយ​ក្រុម​ក្នុង​ទីក្រុង​កំណើត Rosario របស់គាត់​។​

​    ​ខ្សែបម្រើ Newell កីឡាករ Rodriguez មិនបាន​រំពឹងថា Messi នឹង​ត្រឡប់ទៅផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​ឡើយ ប៉ុន្តែ​គិតថា​ការផ្លាស់​លំនៅ​អាច​នឹង​កើតឡើង បន្ទាប់ពី World Cup ក្នុងប្រទេស​រុស្ស៊ី​។​

​    ​Rodriguez បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Tyc Sports ថា "​សង្ឃឹម​ខ្ពស់បំផុត​ថា​ថ្ងៃ​ណាមួយ យើង​នឹង​មានឱកាស​មួយ​នោះ​ដើម្បី​ឃើញ Messi លេង​ឱ្យ Newell's​។ ខ្ញុំ​គិត​បែប​នោះ ប្រសិនបើ​វា​នឹង​កើតឡើង វា​នឹង​កើតឡើង បន្ទាប់ពី World Cup ២០១៨ ក្នុងប្រទេស​រុស្ស៊ី​។ ខ្ញុំ​មិន​គិតថា​វា​គឺជា​ជម្រើស​មួយ មុន World Cup ឡើយ​។ ពេលដែល​យើង​បានឮ​អំពី​មតិ​របស់ Messi កំពុង​និយាយថា គាត់​នឹង​រីករាយ​ក្នុងការ​វិលត្រឡប់​ទៅកាន់ Newell's ថ្ងៃ​ណាមួយ ក្លឹប​ក៏បាន​រៀបចំ​កែលម្អ​ឡើងវិញ​"​។​

​    ​កុងត្រា​ចុងក្រោយ​របស់ Messi ជាមួយនឹង Barcelona នឹង​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ​២០១៨៕

adverise with khmeread

មតិយោបល់