adverise with khmeread Paul pogba avcauy8k1apn1vt1j30ng5vt8

Mourinho ជឿជាក់ថា Paul Pogba អាចជា​ខ្សែការពារ​កណ្តាល​ដ៏​អស្ចារ្យ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ជឿជាក់ថា Paul Pogba មាន​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់​ដែល​អាច​ក្លាយទៅជា "​ខ្សែការពារ​កណ្តាល​ដ៏​អស្ចារ្យ​" ម្នាក់​។​

​    ​ការជជែក​ពិភាក្សាបាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ចាប់តាំងពី​តារា​ថ្លៃ​ដាច់​គេ​លើ​លោក Pogba បាន​ផ្ទេរ​ចូលរួម​ស្នាក់​នៅក្នុង​ទឹកដី Old Trafford ជុំវិញ​ទីតាំង​លេង​ដ៏​ស័ក្តិសម​របស់​កីឡាករ​រូបនេះ ខណៈដែល​ទម្រង់​លេង​របស់គាត់​បាន​ឡើង​ចុះ​គួរឱ្យកត់សម្គាល់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​រដូវ​កាល​ថ្មី​នេះ​។​

​    ​គាត់​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ក្នុងនាម​ជា​ខ្សែបម្រើ​កណ្តាល​ដោយ Mourinho ទោះបីជា​អ្នកវិភាគ​មួយចំនួន​ជឿជាក់ថា គាត់​គួរតែ​បាន​លេង​ក្នុងតួនាទី​ពីលើ​នេះ​ទៀត​។​

​    ​ប៉ុន្តែ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea មាន​អារម្មណ៍​ថា តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ អាច​នឹង​រី​កច​ម្រើ​ង​ខ្លាំង ប្រសើ​ន​បើ​ដាក់​ឱ្យនៅ​ការពារ​។​

​    ​Mourinho បានបញ្ជាក់​ប្រាប់​ទូរទស្សន៍ Sky Sports ថា "​គាត់​គឺជា​កីឡាករ​កំពូល​ម្នាក់ ហើយ​ខ្ញុំ​គិតថា​គាត់​អាច​ក្លាយទៅជា​ខ្សែការពារ​កណ្តាល​ដ៏​អស្ចារ្យ​ម្នាក់ ជាមួយនឹង​គុណភាព​នៃ​ការប៉ះបាល់​របស់គាត់ បាល់​ពីលើ​អាកាស​របស់គាត់ ភាពរហ័សរហួន​រប​ស់​គាត់​ដែល​ស្ថិតនៅក្នុង​សម្បទា​ដ៏​ធំ​មួយ​។ សម្រាប់​ក្រុម​ការពារ​នៃ​ការប្រកួត​បែបនេះ ដែល​វាយបក​មកវិញ​ពី​តំបន់​ខាងក្រោម​ជាមួយនឹង​បាល់ គាត់​អាចជា​ខ្សែការពារ​កណ្តាល​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​អាច​លេង​ក្នុងតួនាទី​ជាច្រើន​"៕

adverise with khmeread

មតិយោបល់