adverise with khmeread 1

គ្រាន់តែគេឈប់ម៉ូតូមុខផ្ទះយកកាំភ្លើងអាកាភ្ជង់ពីក្នុងផ្ទះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​អាវុធហត្ថ​ស្លៀកពាក់​ស៊ីវិល​គ្រាន់តែ​ឈប់​ម៉ូតូ​ខាងមុខផ្ទះ​គេ​ដើម្បី​នោម ត្រូវបាន​យុវជន​មួយក្រុម​មាន​គ្នា​៣​នាក់ អង្គុយ​ផឹកស៊ី​នៅ​ខាងមុខផ្ទះ​ស្រវឹងស្រា​ជោកជាំ បាន​យក​កាំភ្លើង​អាកា ភ្ជង់​ចេញពី​ក្នុងផ្ទះ​និង​ស្រែក​គំរាម​ពីក្នុងផ្ទះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​37C តាម​បណ្តោយ​ផ្លូវ​៣៨៤ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។​
    តាម​សម្តី​ពី​បុរស​ដែល​ត្រូវបាន​គេ​យក​កាំភ្លើង​ភ្ជង់​នោះបាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ជិះ​ម៉ូតូ ណៃ​ហ៊​ត ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​2 1-0510 ហើយ​ពេលមកដល់​ចំណុច​មុខផ្ទះ​កើតហេតុ​ក៏បាន​ឈប់​ម៉ូតូ​បំណង​ចុះ​បត់ជើងតូច ។​
   ពេលនោះ​ស្រាប់តែ​យុវជន​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៣​នាក់ ដែល​អង្គុយ​ផឹកស៊ី​ខាងក្នុង​ផ្ទះ​នោះ បាន​ស្រែកជេរ​រូបគាត់ និង​បាន​យក​កាំភ្លើង​អាកា​វែង​ភ្ជង់​ពី​ក្នុង​របង​ផ្ទះ ដោយ​និយាយថា "​ហ្អែ​ង​មក​ឈប់​ទីនេះ​ធ្វើ​អី​?"​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ។​
    តែ​បុរស​ខាងលើ​មិនបាន​តបត​អ្វី​នោះទេ ហើយ​យុវជន​ម្នាក់​នោះ​មិន​អស់ចិត្ត​ដោយ​យក​កាំភ្លើង​ទុក និង​ចេញមក​ស្រែក​សួរនាំ និង​សំឡុត​ខ្លាំងៗ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​លក់​បន្លែ​ជិត​នោះ និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ឱ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។​
    ភ្លាមនោះ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សួរនាំ តែ​យុវជន​ខាងលើ​បានប្រកែក​ថា​ខ្លួន​មិនបាន​ដក​កាំភ្លើង​ភ្ជង់​នោះទេ ហើយក៏​ដើរចូល​ផ្ទះ​បិទ​របង​ទ្វារផ្ទះ​បាត់ទៅ​។​
    ចំណែក​បុរស​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ត្រូវគេ​ភ្ជង់ គឺ​មិនមាន​នរណាម្នាក់​ធ្វើ​សាក្សី​ឱ្យ​គាត់ និង​ម្យ៉ាងវិញទៀត​មិនទាន់មាន​ការបាញ់បោះ​និង​ប៉ះពាល់​ដល់ គាត់​នោះ ក៏​ជិះ​ម៉ូតូ​ចេញទៅ​ដោយ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ ៕​

adverise with khmeread

មតិយោបល់