កំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកបារាយណ៍ ចាប់ខ្លួនកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិដែលចតទុកនៅក្បែរសំយាបផ្ទះ នៅ ភូមិល្បើក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប៉ូលិសនិយាយថា ដំបូងសមត្ថកិច្ចបានទទួលបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ស្រ៊ុន ស្រេង ភេទប្រុស អាយុ៣៥ឆ្នាំទីលំនៅៗ ភូមិល្បើក ឃុំគគីធំ ស្រុកបារាយណ៍ ថាគាត់បាត់ម៉ូតូ ១គ្រឿងម៉ាក់C100 កូរ៉េពណ៌ក្រហម (ចាស់) លេខម៉ាស៊ីន 1276355 លេខតួរលុបនៅយប់ថ្ងៃទី២៥ តុលា ឆ្នាំ២០១៦(មិនដឹងថាបាត់ម៉ោងប៉ុន្មាន) លុះព្រឹកម៉ោងម៉ោង០៦ទើបដឹងថាបាត់។
ក្រោយទទួលបណ្តឹងប៉ូលិសបានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១១ និង៥០នាទីទើបឈានទៅឃាត់មុខសញ្ញាលួចម៉ូតូបាននៅតាមផ្លូវចំណុចភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៌។
ប៉ូលិសបន្តថា ជនសង្ស័យ ឈ្មោះ ទុយ វី ភេទប្រុស អាយុ២១ឆ្នាំនៅភូមិទូកពីរ ឃុំគរគីធំ ស្រុកបារាយណ៍ព្រមទាំងវត្ថុតាង ម៉ូតូC100 កូរ៉េ របស់ជនរងគ្រោះ។
តាមចម្លើយជនសង្ស័យបានសារភាពថា មុនកើតហេតុខ្លួនបានខ្ចីម៉ូតូវ៉េវរបស់ជីតាជិះ ពីភូមិទូកពីរដើរលេងហើយបានយកម៉ូតូខ្លួនយកទៅបញ្ចាំនៅភូមិកើតហេតុចំនួន ២០ ម៉ឺនរៀល។
បន្ទាប់មកនៅវេលាម៉ោងប្រហែល៧ ទៅ៨យប់បានលួចម៉ូតូC100 កូរ៉េដែលជនរងគ្រោះទុកនៅសំយាបផ្ទះរួចជិះទៅដេកជាមួយស្រី KARAOK នៅអូរឆ្អេះ ឃុំក្រយា ស្រុកសន្ទុក រហូតដល់ម៉ោង១១ជាងទើបជិះចេញមកដល់ចំណុចភូមិដោមឃុំបាក់ស្នា ស្រុកបារាយណ៍ ទើបសមត្ថកិច្ចបានឃាត់ហើយបញ្ជូនមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី៕
