adverise with khmeread Unnamed %281%29

រថយន្ត​ប៊ែ​ន ​២ ​គ្រឿង​បុក​គ្នា​ពេញទំហឹង​កៀប​ជើង​អ្នកបើកបរ​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​បែន​មួយគ្រឿង​បើក​យ៉ាង​លឿន​វ៉ា​ជែង​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​បែន​មួយគ្រឿង​ទៀត ដែល​បើក​ច្រាសទិស យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម្នាក់​របួស​ជើង​កៀប​ជាប់​ក្នុងកា​ប៊ី​ន ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​រត់គេច​ទៅ​បាត់​។​

    ហេតុការណ៍ កាលពី​វេលា​ម៉ោង​៥​ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​កៀប​ជាប់​ក្នុង​កាប៊ីន​ឈ្មោះ ប៊ី ឃុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត បែន កង់​៦​ម៉ាក ហ៊ីយ៉ាន់ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3553 ដឹក​ថ្ម​ពេញ​រថយន្ត​មាន​ទីលំនៅ​ភូមិ​ស្លែង​ ឃុំ​រំពេរ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ​និង​អ្នករួមដំណើរ​ម្នាក់ទៀត ជា​ព្រូ​រថយន្ត មានឈ្មោះ ជិន ស៊ី​ហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា មិនមាន​របួស។​

    ចំណែក​រថយន្ត​មួយគ្រឿង​ទៀត ប្រភេទ​បែនកង់​៦ ពណ៌​សម៉ាក MITSUBISHI ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0176 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់។​

    តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បង្ក ម៉ាក MITSUBISHI បើក​បោះពួយ ពី​ជើង​ទៅ​ត្បូង​ល្បឿន​លឿន ដល់​ចំណុច​ខាងលើ វ៉ា​ជែង​រថយន្ត​ខាងមុខ​រ៉េ​ចង្កូត​ជ្រុល​ទៅ​ទៅ​បំណែក​ផ្លូវ​ម្ខាង ជ្រុល​ទៅបុក​រថយន្ត​បែន មួយគ្រឿង​ទៀត បើក​ពី​ត្បូង​ទៅ​ជើង​ច្រាសទិស​គ្នា បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​កៀប​ជាប់​ក្បាល​គ្នា រងរបួស​អ្នកបើកបរ ម្នាក់​កៀប​ជាប់​នៅក្នុង​កាប៊ីន របួស​ជើង រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ យក​រថយន្ត និង​ឧបករណ៍​ទៅ​វះ ទាញយក​ជនរងគ្រោះ និង​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

    ដោយឡែក​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន សមត្ថកិច្ច​ជំនាញ វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕​

 

adverise with khmeread

មតិយោបល់