adverise with khmeread 1

អ្នកមើល​រឿង Walking Dead បិទ​ទូរទស្សន៍​ចោល​ចូលដេក​គ្រប់គ្នា ព្រោះ​ឈុត​ឆាក​នីមួយៗ​គួរឱ្យ​ខ្ពើម​ចង់​ក្អួត​

​    ​អ្នកទស្សនា​មួយចំនួន​បាន​បិទ​ទូរទស្សន៍​របស់ខ្លួន​ដោយសារ​ឈុត​ដ៏​គួរឱ្យ​ខ្ពើម និង​ឃោរឃៅ​ក្នុង​ភាគ​បើកឆាក​នៃ​រឿង Walking Dead​។​

​    ​រឿង​ខ្មោច Zombie នេះ​បាន​ឈានដល់​រដូវ​កាល​ទី ៧ នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី ២៥ កន្លងទៅ ប៉ុន្តែ​ប្រិយមិត្ត​រឿងនេះ​មួយចំនួន​បាន​ស្បថ​ថា ពួកគេ​នឹងមិន​មើល​ភាគ​ទី ២ នៃ​រឿងនេះ​ទៀត​ទេ ដោយ​និយាយថា ឈុត​ឆាក​នីមួយៗ​សឹងតែ​ធ្វើឱ្យ​ពួកគេ​ក្អួត ហើយ​អ្នកទស្សនា​ម្នាក់​រន្ធត់ចិត្ត​ពេក​រហូតដល់​ស្រក់​ទឹកភ្នែក​។​

​    ​អ្នកទស្សនា​ម្នាក់​ឈ្មោះ Sean Carroll ថែមទាំង​បាន​ប្រាប់​ទៅ​បណ្តាញ AMC តាមរយៈ Twitter ថា "​រឿងនេះ​ពិតជា​អាក្រក់​ណាស់ ហើយ​វា​មិនគួរ​មាននៅ​លើ​ទូរទស្សន៍​ទេ​" ទៀតផង​។​

​    ​អតីត​អ្នក​ចូលចិត្ត​រឿងនេះ​ដែលមាន​ឈ្មោះថា Timmy Vale បាន​និយាយថា "​ខ្ញុំ​នឹងមិន​មើល​រឿង​របស់​អ្នកឯង​ទៀត​ទេ​។ អបអរសាទរ​ផង​ចំពោះ​ការបាត់បង់​អ្នកទស្សនា​។ ពិតជា​ការសរសេរ​រឿង​យ៉ាង​ល្អ​មែន​"​។​

​    ​រីឯ​ខាង​ទូរទស្សន៍ Fox TV វិញ មិនបាន​បង្ហាញ​ការយល់ឃើញ​ចំពោះ​ការរិះគន់​នេះ​ទេ ខណៈ​ខ្លួន​បាន​ចាក់​បញ្ចាំង​ភាគ​ដំបូង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់