adverise with khmeread Super cat animal feed

ថៃ​នឹង​ស្នើ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ហាមឃាត់​រោងចក្រ​ផលិត​ចំណី​សត្វ​កុំឱ្យ​នាំចូល​ផលិតផល​មក​ស្រុកថៃ​ទៀត ព្រោះ​ផ្ទុក​ជាតិគីមី​គ្រោះថ្នាក់​

    ​យោងតាម​ប្រភពព័ត៌មាន Bangkokpost ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានឱ្យដឹងថា នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​ថៃ​បាន​ហាម​ចំណី​សត្វ ៦០ តោន​នាំចូល​ពី​វៀតណាម បន្ទាប់ពី​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​បង្ហាញ​ពី​ការផ្ទុក​សារធាតុ​គីមី​ពុល​ហៅថា Melamine​។ ការរកឃើញ​នេះ​បាន​ញ៉ាំងឱ្យ​អាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ការ​នាំចូល​ទំនិញ​ពី​វៀតណាម​។ 

​    ​ប្រធាន​នាយកដ្ឋាន លោក Apai Suttisunk និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ចំណី​សត្វ​នាំចូល​នេះ​គឺជា​បង្គារ​កិន​ម៉ដ្ត នាំចូល​ដោយ​ក្រុមហ៊ុន​ថៃ​ចំនួន ២​។ សារធាតុពុល​រកឃើញ​ក្នុង​ចំណី​សត្វ​នាំចូល​នេះ​គឺជា​ប្រភេទ​អាស៊ីត Cyanuric ដែលជា​សមាសធាតុ​មួយ​នៃ​ជាតិ Melamine ដែលជា​សារធាតុ​គីមី​គ្រោះថ្នាក់​មួយ​ក្នុងចំណោម​សារធាតុ​គីមី​គ្រោះថ្នាក់​បំផុត​ទាំង ៩ ដែល​ហាមឃាត់​សម្រាប់​ចំណី​សត្វ​នាំចូល​។​

​    ​នាយកដ្ឋាន​នឹង​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​វៀតណាម និង​ស្នើឱ្យ​ហាមឃាត់​រោងចក្រ​ផលិត​ចំណីអាហារ​សត្វ​ទាំងនោះ​កុំឱ្យ​នាំចេញ​ផលិតផល​នេះ​មក​ថៃ​។ ប្រធាន​នាយកដ្ឋាន​និយាយថា "​យើង​បានដាក់​រោងចក្រ​ផលិត​ចំណី​សត្វ​នោះ​លើ​បញ្ជីខ្មៅ​រួចហើយ​"៕ 

adverise with khmeread

មតិយោបល់