adverise with khmeread Untitled 1

ល្បិច​ដាក់ Password ទាំង ១២ នេះ ទោះ​ស្តេច Hacker ក៏​ប្លន់​គណនី​មិនបាន​ដែរ​

    ​លេខ​សម្ងាត់​ខ្លាំង​មាន​សារៈសំខាន់​ដើម្បី​រក្សា​អ៊ីមែល និង​គណនី​បណ្ដាញ​សង្គម​មាន​សុវត្ថិភាព​ពី​ក្រុម Hacker​។ ម្យ៉ាងវិញទៀត លេខ​សម្ងាត់​ខ្សោយ​និង​លេខ​សម្ងាត់​ស្ដង់ដារ​គឺ​ងាយស្រួល​ក្នុង​ការទស្សទាយ និង​លួច​បំបែកលេខ​សម្ងាត់​នោះ​ដោយ​នរណាម្នាក់​យ៉ាង​ងាយ​។​

​    ​កុំ​បារម្ភ ពេល​ដឹង​ល្បិច​ទាំង ១២ នេះ លេខ​សម្ងាត់​របស់​អ្នកនឹង​ខ្លាំង ហើយ​គ្មាន Hacker ណា​អាច​ដោះស្រាយ​ចេញ​ទេ​។​

​    ​១. ដូចជា Google, Yahoo ជាដើម​ពេលដែល​យើង​វាយ​លេខ​សម្ងាត់​ខ្លាំង​វា​នឹង​ចេញ Strong ឬ Very Strong បានន័យថា​លេខ​សម្ងាត់​របស់​អ្នកខ្លាំង​ណាស់​។ ឧ​. "L1nuxS3rv3r2o!6" និង "!ThisIsMyOwn2016LinuxServer!"​។​

​    ​២. លេខ​សម្ងាត់​ដែល​ខ្លាំង​បំផុត​គឺមាន​អក្សរ​តូចធំ មាន​និមិត្តសញ្ញា​ផ្សេងៗ និង​តួលេខ​រួមបញ្ចូល​គ្នា​។ ឧ​. P@$SvV0rd...​។​

​    ​៣. ក្នុង​របាយការណ៍​ពួក Hacker មិនដែល​លួច​លេខ​សម្ងាត់​ដែលមាន​តួលេខ​ជា​ឃ្លា​អត្ថន័យ​នោះទេ​។ ឧ​. Life Is Too Short To Wait ជា​ឃ្លា​មួយ​មានន័យ​ខ្មែរ​ថា "​ជីវិត​ខ្លី​ណាស់​មិនអាច​រង់ចាំ​តទៅទៀត​ទេ​"​។​

​    ​៤. ពេលខ្លះ​លេខ​សម្ងាត់​ដែលមាន​ទាំង​និមិត្តសញ្ញា អក្សរ​តូចធំ​ពិបាក​ចាំ​ណាស់ ហើយ​ប្រើ​លេខ​សម្ងាត់​ដែល​ខ្សោយ​គេ​ងាយ​នឹង​លួចបាន​។ ប៉ុន្ដែ​លេខ​សម្ងាត់​ដែល​ខ្សោយ​មួយ​នេះ គឺ​មិន​ដែលមាន​នរណា​នឹកឃើញ​នោះទេ​។ លេខ​សម្ងាត់​នោះ​គឺ INCORRECT​។ វា​ជាក់លាក់​មែន ប៉ុន្ដែ​ក្នុង​របាយការណ៍​មិនមាន Hacker ណា​លួច​លេខ​សម្ងាត់​មាន​ពាក្យ​នេះ​បានទេ​។​

​    ​៥. ដួច​រូបភាព​ខាងក្រោម​នេះ​គឺជា​លេខ​សម្ងាត់​ដែល​គេ​ងាយ​លួច​បំផុត ប៉ុន្ដែ​បើ​អ្នក​នៅតែ​ចង់​ប្រើ​លេខ​សម្ងាត់​ទាំងនេះ​មាន​ល្បិច​មួយ​។ អ្នក​គ្រាន់តែ​រួមបញ្ចូល​ឃ្លា​មួយ​ដែល​អ្នក​ស្រឡាញ់​បូក​នឹង​លេខ​សម្ងាត់​ដូចខាងក្រោម​នោះ​គឺជា​ការ​ស្រេច​។ ឧ​. I Love PP 12345 ។​

​    ​៦. តើ​អ្នក​មិនដែល​ភ្លេច​លេខ​ទូរស័ព្ទ​របស់​អ្នក​ម្ដងណា​ឡើយ​មែន​ទេ​? ប្រសិនបើ​អ្នក​ចង់យក​លេខ​ទូរស័ព្ទ​របស់​អ្នក​មក​ធ្វើជា​លេខ​សម្ងាត់ ច្បាស់​ណាស់ អ្នក​ស្គាល់​លេខ​ទូរស័ព្ទ​របស់​អ្នក​គេ​នឹង​ងាយ​លួច​បំផុត​។ ប៉ុន្ដែ​អ្នក​នៅតែ​អាច​ប្រើប្រាស់​បាន​ដោយ​បំ​លែង​លេខ​ទូរស័ព្ទ​ទៅជា​អក្សរ​វិញ ឧ​. 03231346893 ទៅជា ZeroThreeTwoThreeOneThreeFourSixEightNineThree​។​

​    ​៧. សួរថា​នរណា​ខ្លះ​ដឹងថា​អ្នក​ចូលចិត្ត​មើល​ភាពយន្ត​អ្វី​? ពិតណាស់​អ្នក​អាច​យកឈ្មោះ​រឿងភាពយន្ត​មួយ​ដែល​អ្នក​ចូលចិត្ត​មក​ធ្វើជា​លេខ​សម្ងាត់​បូករួម​នឹង​ឈ្មោះ​របស់​អ្នក​។ ឧ​. រឿង James Bond 007 ដូច្នេះ​លេខ​សម្ងាត់​របស់​អ្នក​អាច​នឹង​ជា​ទម្រង់​បែបនេះ MynameisKhan#007 ឬ My name is Khan #007 ។​

​    ​៨. វិធី​មួយទៀត​គឺ​ប្រើ​ឈ្មោះ​ទីក្រុង​នៅ​ប្រទេស Czech​។ ឈ្មោះ​ទីក្រុង​នៅ​ប្រទេស​នេះ មាន​មនុស្ស​ជាច្រើន​បាន​ប្រកប​វា​ខុស​ដោយសារ​ឈ្មោះ​វា​រញ៉េរញ៉ៃ​។ ឧ​. ឈ្មោះ​ទីក្រុង Czechoslovakia ។​

​    ​៩. ប្រសិនបើ​អ្នក​ងុបងុល​នឹង​រឿង​រួមភេទ នេះ​ក៏​ជា​ល្បិច​មួយ​ដែរ​។ អ្នក​អាច​យកឈ្មោះ​តារា​សិច​មួយ​ដួង​ណា​ដែល​អ្នក​ចូលចិត្ត​មក​ធ្វើជា​លេខ​សម្ងាត់​លាយ​ជាមួយនឹង​លេខ​ពីរ​បី​ខ្ទង់​ជាការ​ស្រេច​។ ឧ​. MariaOzawa168 ។​

​    ​១០. ចំណុច​មួយទៀត​គឺ ការប្រើ​លេខ​ជំនួស​ឱ្យ​តួអក្សរ​។ ឧ​. Pas5word ។​

​    ​១១. ការដាក់​ចំនួន​សញ្ញា​ត្រេ​ត​។ ឧ​. Ronaldo#7/////// ។​

​    ​១២. ចុងក្រោយ​នេះ​គឺ​ការប្រើ​ភាសា​លេខ​។ ឧ​. Someone to bang ទៅជា​ភាសា​លេខវិញ​គឺ Some12...៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់