adverise with khmeread 1

រឿង​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ​វីឡា​មួយ​សង់​ដាច់​តែឯង​នៅលើ​កោះ​កណ្តាល​សមុទ្រ​នៅ​អ៊ី​ស្លង់​

​     នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ី​ស្លង់ គេ​ឃើញ​មាន​ប្រជុំ​កោះ​ដ៏​អស្ចារ្យ​មួយ​គឺ Vestmannaeyjar​។ ប្រជុំ​កោះ​នេះ​មាន​កោះ​ជាច្រើន​ដែល​រួមបញ្ចូល​ទាំង​កោះ Elliðaey ដែលជា​កោះ​ដ៏​ពិសេស​ខុសពី​គេ​។ នៅ​ចុង​កោះ​នេះ គេ​ឃើញ​មានផ្ទះ​អាថ៌កំបាំង​មួយ​នៅ​ដាច់​តែឯង ដែល​នេះ​បាន​បង្កឱ្យមាន​ការ​ប្រឌិត​រឿង​មិន​ពិតជា​ច្រើន​ទាក់ទិន​នឹង​ផ្ទះមួយ​នេះ​។​

​    ​រូបភាព​ជាច្រើន​ទាក់ទង​នឹង​ផ្ទះមួយ​នេះ ដែលមាន​ទីតាំង​នៅលើ​កោះ​ទំហំ ៤៤ ហិកតា បាន​បង្ក​ចម្ងល់​ជាច្រើន​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ហើយ​មនុស្ស​បាន​បង្កើត​រឿងប្រឌិត​ជាច្រើន​ទាក់ទង​នឹង​ផ្ទះ​នេះ​ដូចជា វា​ជា​ផ្ទះ​កម្សាន្ត​របស់​មហាសេដ្ឋី និង​វា​ជា​ផ្ទះ​ដែល​រដ្ឋាភិបាល​អ៊ី​ស្លង់​សង់​ឱ្យ​តារាចម្រៀង​ឈ្មោះ Bjork ហើយ​អ្នក​ខ្លះទៀត​បាន​និយាយថា វា​គ្រាន់តែ​ជាការ​កាត់ត​តែប៉ុណ្ណោះ​។ យ៉ាងណាក្តី ការលើកឡើង​ទាំងនោះ​សុទ្ធតែជា​រឿង​មិន​ពិត​ទាំងអស់​។​

​    ​ដូច្នេះ ខាងក្រោម​នេះ​គឺជា​រឿង​ពិត​ទាក់ទង​នឹង​កោះ និង​ផ្ទះមួយ​ខ្នង​នេះ​។​

​    ​កាលពី ៣០០ ឆ្នាំមុន កោះ​នេះ​មានគ្រួសារ​ចំនួន ៥ មក​តាំង​ទីលំនៅ ដោយ​ពួកគេ​រស់នៅក្នុង​ខ្ទម ហើយ​អ្នក​ទាំង​នោះបាន​ចិញ្ចឹមជីវិត​ដោយ​ស្ទូចត្រី និង​ប្រមាញ់​សត្វ Puffin ដែលជា​រឿយៗ​វា​តែងមាន​វត្ត​មាននៅ​ម្តុំៗ​កោះ Elliðaey​។​

​    ​ពីរ​សតវត្សរ៍​ក្រោយមក មនុស្ស​ក៏​ចាប់ផ្តើម​ចាកចេញ​ពី​កោះ​នេះ ដោយសារ​កោះ​នេះ​មានការ​លំបាក​សម្រាប់​ម​នុស្ស​ដើម្បី​ចិញ្ចឹមជីវិត​។ នៅក្នុង​ទសវត្សរ៍ ១៩៣០ ប្រជាជន​នៅលើ​កោះ​នោះ​ចុងក្រោយ​គេ​ក៏បាន​ចាកចេញ​។ មនុស្ស​ចាកចេញ​ពី​កោះ​នេះ​ព្រោះ​ពួកគេ​មើលឃើញ​ឱកាស​នេសាត​ត្រី និង​ចាប់​សត្វ Puffin នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា គ្មាន​កន្លែង​ណា​ល្អជា​កោះ Elliðaey នោះទេ ដើម្បី​ប្រមាញ់​សត្វ Puffin​។ ដោយហេតុ​នេះហើយ នៅ​ដើម​ទសវត្សរ៍ ១៩៥០ សមាគម​ប្រមាញ់​នៅ​កោះ Elliðaey (Elliðaey Hunting Association) បាន​កសាង​ផ្ទះ​នៅលើ​កោះ Elliðaey សម្រាប់​សមាជិក​របស់​ខ្លួន​ដើម្បី​ប្រើប្រាស់ ខណៈ​ពួកគេ​មក​ចាប់​សត្វ Puffin៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់