adverise with khmeread Untitled 1

បុគ្គលិក​ស្ម័គ្រចិត្ត​មកពី​ក្រុមហ៊ុន​សាម​សុង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី​ពង្រីក​សេចក្តី​ស្រ​ទ្បា​ញ់ តាមរយៈ​កម្មវិធី Love and Care ដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា​

    ​កម្មវិធី Love and Care គឺជា​ការផ្តួចផ្តើម​នៃ​កម្មវិធី​ស្ម័គ្រចិត្ត​ក្នុង​តំបន់ និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​សម្រាប់​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​ជា​សកល​របស់​ក្រុមហ៊ុន​សាម​សុង​ក្នុង​ឆ្នាំ 2016  ដែលមាន​បុគ្គលិក​ចំនួន 56 នាក់ មកពី​ប្រទេស​ទាំង 11 មក​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ជាមួយនឹង​កុមារ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ចំនួន​លើសពី 2,800

​    ​ភ្នំពេញ [26 តុលា 2016]៖ សម្រាប់​ឆ្នាំនេះ អ្នកស្ម័គ្រចិត្ត​មកពី​បណ្តា​ក្រុមហ៊ុន​សាម​សុង​ក្នុង​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាននាំគ្នា​មក​ចូលរួម​ក្នុង​កម្មវិធី ‘Samsung Love and Care’ ដែលជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​សាម​សុង​។ ស្រប​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​សាម​សុង​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​សហគមន៍ កម្មវិធី​នេះ​បាន​ភ្ជាប់​មក​នូវ​ជាមួយ​បច្ចេកវិទ្យា និង​ធនធាន​ផ្សេងៗ​ទៀត​ដើម្បី​ដោះស្រាយ​គម្លាត​នៃ​ការអប់រំ និង​បញ្ហា​សង្គម​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​។​

​    ​ដោយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​ជាស​កល​របស់​ក្រុមហ៊ុន​សាម​សុង កម្មវិធី Samsung Love and Care បាន​ប្រមូល​បុគ្គលិក​ស្ម័គ្រចិត្ត​ជាច្រើន​នៅ​ទូទាំង​តំបន់​។ ចាប់ផ្តើម​ពីថ្ងៃ​ទី 24  ខែតុលា ឆ្នាំ 2016 មាន​បុគ្គលិក​ស្ម័គ្រចិត្ត​សរុប​ចំនួន 56 អ្នក​បាន​ចុះសួរសុខទុក្ខ​កុមារ​រស់នៅក្នុង​សហគមន៍​កម្ពុជា​លើសពី 2,800  អ្នក​ក្នុង​រយៈពេល​បី​ថ្ងៃ​។​

​    ​លោកស្រី Irene Ng អនុប្រធាន​ទទួលបន្ទុក​ផ្នែក​សាជីវកម្ម​ទីផ្សារ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី​បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន​សាម​សុង យើង​តែងតែ​ប្តេជ្ញាចិត្ត​ថា​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បង្កើត​សមិទ្ធផល​អាជីវកម្ម និង​រួមចំណែក​ជាមួយនឹង​សហគមន៍​។ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ និង​ការឆ្លើយតប វិជ្ជមាន​ពី​បុគ្គលិក​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំមុន យើង​ពិតជា​រំភើប​ដែល​បាន​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ការផ្តួចផ្តើម​ដ៏​មានន័យ​ខ្លឹមសារ​នេះ​។ យើង​ជឿជាក់ថា​បច្ចេកវិទ្យា​អាចជួយ​ពង្រឹង​ដល់​សមត្ថភាព និង​ចំណេះដឹង​របស់​យុវជន ហើយ​យើង​ចង់​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ស​ម្រា​ប់​បំពេញ​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់​ក្នុងស្រុក និង​យកចិត្តទុកដាក់​លើ​ការរស់នៅ​របស់​កុមារ​។ សម្រាប់​បុគ្គលិក​របស់​យើង នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​ចូលរួមចំណែក​ជាមួយនឹង​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​»

​    ​រួមជាមួយ​នឹង​អង្គការក្រៅរដ្ឋាភិបាល​ដូចជា អង្គការ​ដើម្បី​ស្នាមញញឹម​នៃ​កុមារ (PSE) និង​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ (PIO) បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង បានរៀបចំ​សកម្មភាព​អប់រំ និង​ការកម្សាន្ត​ផ្សេងៗ​សម្រាប់​កុមារ​កម្ពុជា​និង​នាំមក​នូវ​ភាពសប្បាយ​រីករាយ​ជូន​សហគមន៍​។ ជាមួយនឹង​ការប្រើប្រាស់​សាម​សុង​ថេប​ប្លេ​ត និង​កម្មវិធីសិក្សា អ្នកស្ម័គ្រចិត្ត​បាន​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយនឹង​កុមារ​តាមរយៈ​ការលេង​ល្បែង​អប់រំ បង្រៀន​ពួកគាត់​នូវ​ជំនាញ​គិត​លេខ​និង​អក្ខរកម្ម​។ អ្នកស្ម័គ្រចិត្ត​ថែមទាំង​បាន​ជួយ​កែលំអ​សាលារៀន ដូចជា​ការ​លាប​ជញ្ជាំង​ថ្នាក់រៀន តុ​ឲ្យ​មាន​ពណ៌​ស្រស់ស្អាត ព្រមទាំង​ជួយ​បង្រៀន​កុមារ​ឲ្យ​ចេះ​ដាំ​ដើមឈើ ថែរក្សា​បរិស្ថាន និង​ការផ្លាស់ប្តូរ​វប្បធម៌​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​

​    ​លោកស្រី Madam Elisabeth Bardon-Debats ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​បណ្តោះអាសន្ន​នៃ​អង្គការ អង្គការ​ដើម្បី​ស្នាមញញឹម​នៃ​កុមារ (PSE) បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ពួកយើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន​សាម​សុង​ក្នុង​ការខិតខំ​ប្រែង​ប្រែង​ជួយ​ដល់​ក្មេង​អនាថា​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​នៅពេលដែល​ឃើញ​ការប្តេជ្ញាចិត្ត និង​ភាពសប្បាយ​រីករាយ​ចេញពី​អ្នកស្ម័គ្រចិត្ត ដែល​បាន​នាំមក​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិជ្ជមាន​មួយ​។ ការប្រើប្រាស់​បច្ចេកវិទ្យា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​យើង​ប្រឈមមុខ​ជារឿយៗ ក្នុងការ​អប់រំ​កុមារ ហើយ​យើង​ឃើញថា វា​ក៏បានផ្តល់​លទ្ធផល​វិជ្ជមាន​ផងដែរ​។​»

​    ​អ្នកស្រី Phymean Noun  (​ភី​មាន នួន​) ដែលជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ (PIO) បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​កូនៗ​របស់​យើង ពិត​ជាមាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​បាន​បង្កើត​ភាពជិតស្និទ្ធ​ជាមួយ​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​កម្រ​នឹងមាន ព្រោះ​ពួកគាត់​មិនសូវ​មានឱកាស​ក្នុងការ​ជួបនឹង​មនុស្ស​មកពី​ប្រទេស​ផ្សេងៗ និង​រៀនសូត្រ​ពី​វប្បធម៌​របស់​ពួកគេ ហើយ​យើង​សង្ឃឹមថា​យើង នឹង​បានធ្វើការ​ជាមួយ​សាម​សុង ដើម្បី​បន្ត​ជួយឧបត្ថម្ភ​ដល់​កុមារ​កម្ពុជា​នាពេល​អនាគត​។​»

​   Jo Lal បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​មកពី​ប្រទេស New Zealand បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​វា​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​! ទោះបីជា​កម្មវិធី​នេះ​មាន​រយៈពេល​តែ​បី​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា​ការរួមចំណែក​តិចតួច​នេះ​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​កុមារ​ទាំងអស់នេះ​។ ខ្ញុំ​នឹង​រង់ចាំ​ចូលរួម​កម្មវិធី​នេះ​ម្តងទៀត​នៅ​ឆ្នាំក្រោយ​។​» 

​    ​កិច្ច​ខំប្រឹងប្រែង​របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា 
​    ​Ongoing Citizenship Outreach Efforts in Cambodia

​    ​ក្រៅពី​ការរៀបចំ​កម្មវិធី Love and Care ក្រុមហ៊ុន​សាម​សុង​ថែមទាំង​បាន​ចួ​ល​រួម​ជួយ​ជម្រុញ​គំនិត​ផ្តួចផ្តើម​សម្រាប់​សហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​។ សាម​សុង​យល់ឃើញថា​ការអប់រំ​គឺជា​គ្រាប់ពូជ​នៃ​គំនិត​ច្នៃប្រឌិត ដូច្នោះ​ហើយ សាម​សុង​បាន បង្កើត​កម្មវិធី​ដែល​គាំទ្រ​ដល់​វិស័យ​អប់រំ​របស់​យុវជន និង​បណ្តុះបណ្តាល​ការងារ​តាមរយៈ​បច្ចេកវិទ្យា សេវាកម្ម និង​ជំនាញ​របស់​យើង​។ ស្រប​ជាមួយនឹង​វិធីសាស្ត្រ​នេះ​ផងដែរ សាម​សុង​សាខា​កម្ពុជា​បាន​ចូលរួម​គំនិត​ផ្តួចផ្តើម​បី ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដែលមាន​ដូចខាងក្រោម​៖

​    ​វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute
​    ​វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute បង្កើត​ទ្បើង​ក្នុង​ឆ្នាំ 2014 គឺជា​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​យុវជន​អាច​សិក្សា​ពី​មូលដ្ឋាន​នៃ​ព័ត៌មានវិទ្យា  និង​ជំនាញ​វិស្វកម្ម​។ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​បង្កើត​ទ្បើង​ដើម្បី​ផ្តល់ជូន​យុវជន​នូវ​ឱកាស​ជាច្រើន ក្នុងការ​ឈានទៅរក​អនាគត​ល្អប្រសើរ​សម្រាប់​ខ្លួន និង​ដោះស្រាយ​កង្វះខាត​ទេពកោសល្យ​បច្ចេកទេស​ក្នុង​ឧស្សាហកម្ម​។ មកទល់​សព្វថ្ងៃនេះ វគ្គ​បណ្តុះបណ្តាល Tech Institute របស់​សាម​សុង​សាខា​កម្ពុជា​បាន​បណ្តុះបណ្តាល​សិស្ស​លើសពី 190  នាក់ ដោយ​ផ្តល់ជូន​ពួកគាត់​ជាមួយនឹង​ថ្នាក់រៀន​ដ៏​មាន​ផាសុកភាព និង​មេរៀន​សម្រាប់​អនុវត្ត ក្នុង​គោលបំណង​សម្រាប់​ចាប់យក​ការងារ​នាពេល​អនាគត​។ 

​    ​សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ​
​    ​ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​នូវ​ទម្លាប់​អាន​ដ៏​ល្អ​សម្រាប់​កុមារ​នៅ​សាលាបឋមសិក្សា សាម​សុង​សាខា​កម្ពុជា​បាន​ឧបត្ថម្ភ​សៀវភៅ​រឿងនិទាន​ចំនួន 5,000 ក្បាល​ជូនទៅ​ដល់​ក្រសួង​អប់រំ ហើយ​បន្ទាប់មក​បាន​ចែកចាយ​ជូន​ទៅដល់​បឋមសិក្សា​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​បង្កើត​ទ្បើង​ដោយសារ​កង្វះខាត​សម្ភារៈ​សិក្សា​សម្រាប់​កុមារ​ដែល​កំពុង​សិក្សា​នៅក្នុង​ថ្នាក់បឋមសិក្សា ហើយ​មកទល់​សព្វថ្ងៃនេះ មាន​សិស្ស​លើសពី 15,000​នាក់ មកពី​សាលាបឋមសិក្សា​ចំនួន 50 ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា ដែល​បានទទួល​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​។​

​    ​គាំទ្រ​គម្រោង​អភិរក្ស​អង្គរវត្ត​
​    ​សាម​សុង​សាខា​កម្ពុជា​ក៏បាន​សហការ​ជាមួយនឹង​អជ្ញាធរ​ជាតិ​សម្រាប់​ការការពារ និង​គ្រប់គ្រង​ប្រាសាទ​អង្គរ នៅក្នុង​តំបន់​នៃ​ខេត្តសៀមរាប (APSARA) ដើម្បី​ជួយ​ក្នុងការ​អភិរក្ស​ប្រាង្គ​ប្រាសាទអង្គរវត្ត​។ ជាមួយនឹង​ការដាក់​បង្ហាញ​ផលិតផល​របស់ Galaxy J ស៊េរី  នៅក្នុង​ប្រទេស​កម្ពុជា សាម​សុង​សាខា​កម្ពុជា​បានធ្វើ​ឲ្យ​ទូរស័ព្ទដៃ​ទាំងនេះ​ក្លាយជា​ផលិតផល​ក្នុងស្រុក ដោយ​ភ្ជាប់​មក​នូវ​ជាមួយនឹង​រូបភាព​ប្រាង្គ​ប្រាសាទអង្គរវត្ត នៅលើ​ប្រអប់​និង​រូបតំណាង​ប្រាសាទអង្គរវត្ត​នៅលើ​ទូរស័ព្ទ​ផ្ទាល់​។ លើសពីនេះទៅទៀត សាម​សុង​សាខា​កម្ពុជា​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន  មួយ​មុ​ឺ​ន​រៀល (2.5 ដុល្លារ​សហរដ្ឋអាមេរិក​) លើ​ចំនួន​ទូរស័ព្ទ​ដែល​បាន​លក់​ចេញ ទៅដល់ APSARA ។ ក្រុមហ៊ុន​សាម​សុង​រំពឹងថា​ការរួមចំណែក​ពី​ការលក់​ទូរស័ព្ទ Galaxy J ស៊េរី​នេះ នឹង​ឈានដល់ ដប់​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ខែធ្នូ ឆ្នាំ 2016 ។​

​    ​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់