adverise with khmeread 1

ជនសង្ស័យម្នាក់ដួលសន្លប់បន្ទាប់ពីឆក់កាបូប

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដួល​សន្ល​ប៉​បន្ទាប់ពី​ឆក់​កាបូប​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០១៦​ខណ​:​បុរស​និង​នារី​ម្នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួ​គោក​។​
     ជនរងគ្រោះ​ដែល​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​បាន​ឲ្យ​ដឹងថា ដំបូង​គាត់​ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ​២៧១​មកដល់​ចំណុច​ស្តុ​ប Nokia ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ២​គ្រឿង មាន​គ្នា​៥​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​ជិះ​គេចខ្លួន ។​
   តែ​ត្រូវបាន​ជនរងគ្រោះ​ជិះ​ដេញតាម​និង​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​កំពុង​ល្បាត រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ម្នាក់​ដួល​បោក​ទៅនឹង​ថ្នល់​របួស​ធ្ងន់ធ្ងរ​នៅ​ចំណុច​មុខ​ប្លូ​ក្លឹប ហើយ​ជនសង្ស័យ​៣​នាក់​ភ័យ​ស្លន់ស្លោ​ពេក​ជិះ​ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​១៨២ បណ្តាលឱ្យ​រង​ការខូចខាត​ម៉ូតូ​យ៉ាងដំណំ តែ​រត់​គេចខ្លួនបាត់​។​
    ជនរងគ្រោះ​ទាំង​២​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​សាឡាង សមត្ថកិច្ច​យក​ម៉ូតូ​ជនសង្ស័យ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​ផងដែរ ៕​

adverise with khmeread

មតិយោបល់