samsung-banner
adverise with khmeread

ពូកែ​ខាង​ដឹកឈើ​ខុសច្បាប់​....​តែ​មិន​ពូកែ​ខាង​ការពារ​សុវត្ថិភាព​

Unnamed %281%29

    មណ្ឌលគិរី ៖ រថយន្ត​មួយគ្រឿង​ដែល​ល្បី​ខាង​ដឹកឈើ មិន​ញញើត​សមត្ថកិច្ច​ចាប់ ប្រចាំ​នៅ​ស្រុក​កែវ​សីមា បាន​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​នៅ​វរ​លា​ម៉ោង​៤ ​ជិត​ភ្លឺ​យប់​ថ្ងៃទី​២៧​ ខែតុលា ​ឆ្នាំ២០១៦ ​ត្រង់ចំណុច ទឹក​ខួប ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​ឆេះ​រថយន្ត​ខាងលើ មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ  ហើយ​រថយន្ត​ឆេះ ម៉ាក​កាមរី​ស្វិត​ពណ៌​ទឹកសមុទ្រ ដែលមាន​ស្លាក​លេខ ភព ២​គ ៧០៣២ បើកបរ​ដោយ​ឈ្មោះ​ ណា​ង មិះ​ស៊ី​ល ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ខ្មែរ មុខរបរ ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ។​ មូលហេតុ បណ្ដាល​មក​ផ្ទុះ​សេ​ខ្សែ​ភ្លើង មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើ​យ​។​

    បច្ចុប្បន្ន រថយន្ត​ត្រូវបាន​ប៉ូលិស​ធ្វើ​ការត្រួតពិនិត្យ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កែវ​សីមា​៕

adverise with khmeread

មតិយោបល់