adverise with khmeread Bbarcelona

Barcelona គ្រោង​នឹង​បង្កើន​ការចំណាយ​លើ​ថ្នាល​យុវជន ដើម្បី​ស្វែងរក Messi ជំនាន់​ក្រោយ​

​    ​ក្លឹប Barcelona គ្រោង​នឹង​បង្កើន​ការអភិវឌ្ឍ​ថ្នាល​កីឡាករ ដោយ​បន្ថែម​ការចំណាយ​ក្នុង​គោលបំណង​ស្វែងរក​កីឡាករ Lionel Messi និង Andres Iniesta ជំនាន់​ថ្មី​។ 

​    ​ថ្នាក់​បណ្តុះបណ្តាល​កីឡាករ La Masia របស់​ក្លឹប Barcelona នេះ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វែងរក​ជោគជ័យ​សម្រាប់​ក្លឹប​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ដោយ Barccelona មើលឃើញ​ពី​ការធ្លាក់ចុះ​នៃ​កីឡាករ​មាន​ទេពកោសល្យ​នៅក្នុង​ស្រុក​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ នាយក​បច្ចេកទេស​រប​ស់​ក្លឹប​លោក Albert Soler និយាយថា ទឹកប្រាក់​ដែល​ធ្លាប់​ចំណាយ​១,១​លាន​ផោន​ក្នុង​មួយឆ្នាំ​ទៅលើ​ថ្នាល​បណ្តុះ​កីឡាករ​នឹងត្រូវ​បង្កើន​ទ្វេដង​រហូតដល់​២,៦​លាន​ផោន​។​

​    ​លោក Albert បាន​និយាយថា “​នេះ​គឺជា​អ្វីដែល​អ្នក​មិនដែល​ឃើញ​នៅ​ក្លឹប Chelsea, Man Utd, PSG ឬ Real Madrid ទេ​”​។ គោលបំណង​គឺ​ចង់​បង្កើន​កម្រិត​កីឡាករ​អាជីព​និង​ដើម្បី​ជួយ​កីឡាករ​វ័យក្មេង​របស់​ក្លឹប​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់