adverise with khmeread 1

ផ្ទៃក្នុង​ក្រុម Real Madrid រង្គោះរង្គើរ​ដោយសារ​ទំរង់​លេង​ដ៏​អន់​របស់ Ronaldo

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid គឺ​កីឡាករ Cristiano Ronaldo កំពុងតែ​ធ្វើ​ឲ្យ​ក្លឹប​នេះ​មានការ​ប្រេះឆា​ក្នុងចំណោម​កីឡាករ​ក្នុង​ក្រុម​ដោយសារ​ទម្រង់​លេង​ដ៏​អន់​និង​ឥរិយាបថ មាន​លក្ខណៈ​បង្ករឿង​នៅក្នុង​ចំណោម​សមាជិក​ក្រុម​។​

​    ​បច្ចុប្បន្ន​កីឡាករ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣១​ឆ្នាំ​រូបនេះ​កំពុងតែ​ជួប​នូវ​ពេលវេលា​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​របស់ខ្លួន​ជាមួយ​ក្លឹប​នេះ​ដោយ​ទើប​រក​បានតែ​៤​គ្រាប់​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ។ វា​ហាក់ដូចជា​ខុសគ្នា​ឆ្ងាយ​ជាមួយនឹង​អ្វីដែល​កីឡាករ​រូបនេះ​អាច​ធ្វើបាន​កន្លងមក​ដែលជា​ទូទៅ Ronaldo អាច​រកបាន​មួយ​គ្រាប់​រៀងរាល់​ពីរ​ប្រកួត ។​

​    ​Ronaldo ត្រូវបាន​អ្នកគាំទ្រ​សើចចំអក​ដាក់ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម Athletic Club កាលពី​ថ្ងៃអាទិត្យ ហើយ​ការរិះគន់​បែប​អវិជ្ជមាន​ទាំងនេះ​កំពុងតែ​ចាប់ផ្តើម​រាលដាល​ដល់​សមាជិក​ក្រុម​។ កីឡាករ Toni Kroos បាន​ក្លាយជា​មិត្ត​រួម​ក្រុម​ថ្មី​បំផុត​ដែល​បានបង្ហាញ​ការខកចិត្ត​ជាមួយនឹង Ronaldo នៅពេលដែល​កីឡាករ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មិនបាន​ចាប់អារម្មណ៍​នឹង​ខ្លួន ហើយ​បែរជា​ស៊ុត​បាល់​សំដៅ​ទី​ដោយ​ខ្លួនឯង​។​

​    ​មាន​សេចក្តីរាយការណ៍​ជាច្រើន​បាន​អះអាងថា Gareth Bale, Luka Modric និង Toni Kroos សុទ្ធតែ​រិះគន់​ទម្រង់​លេង​របស់ Ronaldo ចំណែក​កីឡាករ Marco Asensio និង Alvaro Morata ក៏មាន​អារម្មណ៍មិនល្អ​ផងដែរ ដោយសារតែ​ត្រូវ​អង្គុយ​មើល​បើទោះបីជា Karim Benzema និង Ronaldo នៅតែ​ជា​ជម្រើស​ដំបូង ខណ​:​ពេល​ពួកគេ​លេង​មិនល្អ​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់