adverise with khmeread 1

ក្រុម​នៅ​ចិន និង​អ៊ីតាលី​កំពុង​ចែចូវ Rooney ពី Man Utd

​    ​កីឡាករ​ចាស់វស្សា​ដែល Man Utd ជិត​លែង​ត្រូវការ Wayne Rooney នៅពេលនេះ​បានក្លាយ​ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Inter Milan ។​

​    ​ប្រធាន​ក្រុម Man Utd រូបនេះ​ត្រូវបាន​ប្រាប់​ឲ្យ​ស្វែងរក​ក្លឹប​ថ្មី ប្រសិនបើ​ខ្លួន​ចង់បាន​ការធានា​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង ដែល​ក្តីសង្ឃឹម​នៅ Old Trafford ចាប់ផ្តើម​តិច​ទៅៗ​នោះ តែ​ហាក់ដូច​ជាមាន​ក្លឹប​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​។ 

​    ​លោក Sven Goran Eriksson គ្រូបង្វឹកក្រុម Shanghai SIPG កំពុង​ចាប់អារម្មណ៍​ចង់​នាំយក​ប្រធាន​ក្រុម​អង់គ្លេស​រូបនេះ​ទៅលេង​នៅ​ក្លឹប​របស់​ចិន​ដោយបាន​ត្រៀមខ្លួន​ជាមួយនឹង​សំណើ​ដែលមាន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​    ​ប៉ុន្តែ​ក្លឹប Inter Milan នៅ​ក្របខណ្ឌ Serie A ក៏​កំពុង​តាមឃ្លាំមើល​ស្ថានភាពរ​របស់​កីឡាករ​រូបនេះ​ផងដែរ នឹង​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយនេះ​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់