adverise with khmeread 0

មហាសេដ្ឋីលេខ ១ ពិភពលោក Bill Gates ប្រកាសបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ទៅអង្គការសប្បុរសធម៌ រីឯកូនទាំងបីមិនទទួលបានកេរ្តិ៍មរតកអ្វីទាំងអស់! ប៉ុន្តែកូនៗសុខចិត្តតាមឪពុកដោយសារមូលហេតុមួយម៉ាត់របស់គាត់

​    ​លោក Bill Gates បាន​និយាយថា កូនៗ​បីនាក់​របស់គាត់​យល់​ពី​មូល​ហេតុដែល​គាត់​សម្រេចចិត្ត​បរិច្ចាគ​ទ្រព្យសម្បត្តិ​តម្លៃ ៧០ ពាន់​លាន​ដុល្លារ​ទៅ​អង្គការ​មនុស្សធម៌​នៅពេល​គាត់​ស្លាប់​។​

​    ​នៅ​ក្នុងការ​លាតត្រដាង​ពី​ជីវិត​ផ្ទាល់ខ្លួន​របស់គាត់​មួយ ម្ចាស់​ក្រុមហ៊ុន Microsoft វ័យ ៦០ ឆ្នាំ​រូបនេះ​បាន​និយាយថា កូនៗ​របស់គាត់​ពិតជា​មាន​មោទនៈភាព​ចំពោះ​ការសម្រេចចិត្ត​របស់គាត់​ដើម្បី​បរិច្ចាគ​លុយ​របស់គាត់​ជួយ​ទៅកាន់​ពិភពលោក​ក្រីក្រ​។​

​    ​លោក Bill Gates បាន​និយាយថា ក្រៅពី​មូលនិធិ​សម្បុ​រសធម៌​រាប់ពាន់​លាន​ដុល្លារ កូនស្រី​ពីរ​នាក់ និង​កូនប្រុស​ម្នាក់​របស់គាត់​នឹង​ទទួលបាន​ការអប់រំ​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​ពួកគេ​ចាប់ផ្តើម​អាជីព​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​មហាសេដ្ឋី​រូបនេះ​បាន​និយាយថា គាត់​នឹងមាន​ធានារ៉ាប់រង​ផ្នែក​ហរិញ្ញវត្ថុ ដោយ​គាត់​បន្ថែមថា "​ពួកគេ (​កូន​) នឹងមិន​ក្រ​នោះទេ​"​។​

​    ​និយាយ​ជាមួយ​កម្មវិធី This Morning លោក Bill Gates បាន​និយាយថា "​កូនៗ​របស់ខ្ញុំ​នឹង​ទទួលបាន​ការអប់រំ​ដ៏​អស្ចារ្យ និង​លុយ​មួយចំនួន ដូច្នេះ​ពួកគេ​នឹងមិន​ក្រ​ឡើយ ប៉ុន្តែ​ពួកគេ​នឹង​ចេញទៅ​សង្គម​ខាងក្រៅ ហើយ​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​។ វា​មិនមែនជា​រឿង​ល្អ​ទេ​ដែល​ឱ្យ​ពួកគេ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ស្រាប់ៗ​។ វា​អាច​បំផ្លាញ​អ្វីៗ​ដែល​ពួកគេ​អាច​នឹង​ចង់​ធ្វើ ដើម្បី​បង្កើត​វិថី​ផ្ទាល់ខ្លួន​របស់​ពួកគេ​"​។​

​    ​លោក  Bill Gates និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Melinda វ័យ ៥២ ឆ្នាំ មានកូន​បីនាក់​គឺ Jennifer វ័យ ២០ ឆ្នាំ​, Rory វ័យ ១៧ ឆ្នាំ និង Phoebe វ័​យ ១៤ ឆ្នាំ​។​

​    ​បច្ចុប្បន្ន Jennifer ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ Stanford University ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា កន្លែង​ដែល​ឪពុក​របស់​នាង​បរិច្ចាគ​ប្រាក់​ចំនួន ៥ លាន​ដុល្លារ​ទៅក្នុង​ការកសាង​អគារ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្រោម​ឈ្មោះ​របស់គាត់​។ រីឯ Rory និង Phoebe ត្រូវបាន​ជឿថា នៅ​រៀន​នៅ​សាលា​វិទ្យាល័យ​នៅឡើយ ហើយ​កំពុង​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​នៅក្រៅ​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន​។​

​    ​លោក Bill Gates នឹង​ឱ្យ​ទ្រព្យសម្បតិ្ត​មួយចំនួន​តូច​ប៉ុណ្ណោះ​ទៅឱ្យ​កូនៗ​របស់គាត់ ខណៈ​ទ្រព្យសម្បត្តិ​នៅសល់​ប៉ុន្មាន​នៅ​ប្រគល់​ទៅ​អង្គការ​មនុស្សធម៌ Bill And Melinda Gates Foundation ដែលជា​អង្គ​ការជួយ​មូលនិធិ​ដល់​ផ្នែក​សុខភាព និង​គម្រោង​អប់រំ​ជុំវិញ​ពិភពលោក​។​

​    ​លោក​ក៏បាន​ប្រាប់​ម្ចាស់​កម្មវិធី This Morning គឺ​នាង Holly Willoughby និង​លោក Ben Shephard ថា កូនៗ​របស់គាត់​ស្ថិតនៅ​ពីក្រោយ​ការសម្រេចចិត្ត​នេះ​។ គាត់​បាន​និយាយថា "​ប្រាក់​នេះ​នឹង​ឧទ្ទិស​ដល់​អ្នកក្រីក្រ​បំផុត​។ ពួកគេ​បានដឹង​រឿងនេះ ពួកគេ​មាន​មោទនភាព​ចំពោះ​រឿងនេះ ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​យើង ឃើញ​ការងារ​ដែល​កំពុង​សម្រេច​បាន​ទាំងនោះ​"៕

​ប្រភព៖ បរទេស
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់