Untitled 1

សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បំផុត​នឹង​ចាប់ផ្តើម​កើតឡើង​នៅ​ខែក្រោយ​នេះ​នៅ​អង់គ្លេស​

    ​ប្រទេស​អង់គ្លេស​កំពុង​ត្រៀមខ្លួន​រដូវរងា​រយៈ​ពេល​យូរ​ដោយសារ​ទឹកកក និង​ព្យុះ​ព្រិល​ធ្ងន់ធ្ងរ​ដោយ​អាច​កើតឡើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។​

​    ​ប្រទេស​នេះ​បាន​ជួបនឹង​អាកាសធាតុ ១៨ អង្សា​រួចទៅហើយ​នៅ​សប្ដាហ៍​នេះ ប៉ុន្ដែ​សីតុណ្ហភាព​ដក​ក្រោម​សូន្យ​រំពឹង​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

​    ​មន្ត្រី​ក្រសួង​អាកាសធាតុ​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា​អាកាសធាតុ​ត្រជាក់​ខ្លាំង​អាច​នឹង​ចាប់ផ្ដើម​រីក​រាលដាល​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​សប្ដាហ៍​ក្រោយនេះ​។​

​    ​ការព្យាករណ៍​ក៏បាន​រំពឹងថា​ព្រិល​នឹង​ធ្លា​ក់នៅ​តំបន់​ខ្ពស់​ក្នុង​ភាគ​ខាងជើង​នៅ​ពាក់កណ្ដាល​ខែ​វិ​ច្ឆ​កា​៕

ប្រភព៖ ដេលីមែល

មតិយោបល់