Superbug

ការ​ស៊ាំ​នឹង​ថ្នាំ​គឺជា​អ្វី​?

      ការ​ស៊ាំ​នឹង​ថ្នាំ​ជាការ​ស៊ាំ​(resistance)​ទៅលើ​អតិសុខុមប្រាណ​មួយ​ទៅនឹង​ថ្នាំ​ប្រឆាំង​មេរោគ​ដែលមាន​ប្រសិទ្ធភាព​ដំបូង​សម្រាប់​ការព្យាបាល​នៃ​ការឆ្លង​មេរោគ​បណ្តាលមកពី​វា​(​ការ​ស៊ាំ​)​។​

    អតិសុខុមប្រាណ​ដែល​ស៊ាំ​នឹង​ថ្នាំ រួមទាំង​បាក់តេរី មេរោគ​ផ្សិត និង​ប៉ារ៉ាស៊ីត​គឺអាច​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​ថ្នាំ​ប្រឆាំងនឹង​មេរោគ ដូចជា​ថ្នាំ antibacterial (​ឧទាហរណ៍​ថ្នាំ​ផ្សះ antibiotics) និង​គ្រុនចាញ់​។​ដូច្នេះ​ការព្យាបាល​ស្ដង់ដារ​បានក្លាយ​ទៅជា​អ​ប្រសិទ្ធភាព​និង​ការឆ្លង​មេរោគ​នៅតែ​កើនឡើង​និង​ប្រឈម​ការរីក​រាលដាល​ដល់​អ្នកដទៃ​។​

    ការវិវត្តន៍​នៃ​ការ​ស៊ាំ​ថ្នាំ​នេះ​គឺជា​បាតុភូតធម្មជាតិ​ដែល​កើតឡើង​នៅពេល​មេរោគ​ចម្លង​ខ្លួនឯង​នៅពេលដែល​លក្ខណៈ​ធុន​ត្រូវបាន​ផ្លាស់ប្តូ​រវាង​ពួកវា​។ ការប្រើប្រាស់​និង​ការប្រើ​ថ្នាំ​ខុស​វេជ្ជបញ្ជា​គឺ​បង្កើនល្បឿន​នៃ​ការកើត​មាននៃ​ភាពស៊ាំ​របស់​ថ្នាំ​។​

    ការអនុវត្ត​និង​ការត្រួតពិនិត្យ​ពី​ការឆ្លង​មាន​ភាពយឺត​យាវ ការគ្រប់គ្រង​អនាម័យ​និង​ការលើកទឹកចិត្ត​មិន​គ្រប់គ្រាន់​បានធ្វើ​ឱ្យមាន​លារ​រីក​រាលដាល​បន្ថែមទៀត​នៃ​ការ​ស៊ាំ​នឹង​ថ្នាំ​។​

    ភាពខុសគ្នា​រវាង​ថ្នាំ​ផ្សះ​(​អង់​ទី​ប៊ី​យោ​ទិច​)​ប្រឆាំងនឹង​មេរោគ​គឺជា​អ្វី​? ​ភាពស៊ាំ​ថ្នាំ​ផ្សះ​(antibiotic) សំដៅ​ជាពិសេស​ទៅលើ​ភាព​ធុន​ទៅនឹង​ថ្នាំ​ផ្សះ​ដែល​កើតឡើង​នៅក្នុង​បាក់តេរី​ដែល​បង្ក​ឲ្យ​មានការ​ឆ្លង​មេរោគ​ជា​រឿង​ធម្មតា​។​

   ការ​ស៊ាំ​នឹង​ថ្នាំ​អតិសុខុមប្រាណ​ជា​ពាក្យ​ទូលំទូលាយ ជុំវិញ​ការ​ធុន​នឹង​ថ្នាំ​ដើម្បី​ព្យាបាល​ការឆ្លង​មេរោគ​បង្កឡើង​ដោយ​អតិសុខុមប្រាណ​(microbes) ផ្សេងទៀត​ផងដែរ​ដូចជា ពពួក​ប៉ារ៉ាស៊ីត (​ឧទាហរណ៍​ជំងឺគ្រុនចាញ់​) មេរោគ (​ឧ​. HIV) និង​ផ្សិត (​ឧ​. Candida) ។ ដោយយោង​លើ​អង្គការ​សុខភាព​ពិភពលោក​ផ្សព្វផ្សាយ (WHO)៕​

ប្រភព៖ WHO

មតិយោបល់