adverise with khmeread 39b31d2b00000578 3871260 it may look like a hobbit home but the house is surprisingly spa a 24 1477486386836

កំពូល​អ្នក​លៃលក​! មួយ​តួ​ផ្ទះ​អេកូ​បរិស្ថាន​នេះ​សង់​ឡើង​អស់ប្រាក់​តែ ៥០០ ផោន

    ​នៅលើ​កម្មវិធី​ទូរទស្សន៍ Grand Designs កាលពី​សប្ដាហ៍​មុន អ្នក​សង់ផ្ទះ​លោក Paul Rimmer បានទទួល​ប្រាក់​ជាង ២០ ម៉ឺន​ផោន ខណៈដែល​កំពុង​សង់ផ្ទះ​បរិស្ថាន​ក្នុង​ក្ដី​សុបិន​របស់គាត់​។​

​    ​Simon Paul និង Jasmine Dale បានចាប់ផ្ដើម​គម្រោង​សាងសង់​របស់​ពួកគេ​ជាមួយនឹង​ទឹកប្រាក់​ចាប់ពី ៥០០ ផោន​ឡើង​ក្នុង​ធនាគារ​។​

​    ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​ឃើញ​ប្ដី​ប្រពន្ធ​ចាប់ផ្ដើម​មហិច្ឆតា​ការងារ​សារ​សង់ផ្ទះ​បន្ទប់​បី​នៅលើ​ភ្នំ​នៃ​ទីជនបទ​ប្រទេស​វែ​ល​។​

​    ​ប្ដី​ប្រពន្ធ​នោះ​មាន​ក្ដី​សុបិន​រស់នៅ​ដី​នោះ​ជាមួយនឹង​កូនៗ​របស់​ពួកគេ​ឈ្មោះ Elfie និង Cosmo ក្នុង​សហគមន៍ Lammas ក្នុង​ទីក្រុង Pembrokeshire ។​

​    ​អ្វីដែល​ពិសេស​សម្រាប់​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គឺថា​ផ្ទះ​របស់​ពួកគេ​ធ្វើឡើង​ពី​របស់​ដែល​គេ​បោះចោល​ប៉ុណ្ណោះ​។ ពួកគេ​ប្រមូល​ដូចជា​ឈើ និង​កញ្ចក់​សម្រាប់ធ្វើ​ផ្ទះ​និង​បង្អួច ដោយ​កែខៃ​របស់​ទាំងនោះ​ឱ្យប្រើ​ប្រាស់​ឡើងវិញ​បាន​។​

​    ​ពួកគេ​បាន​ចំណាយ​ប្រាក់​អស់ ២,៧ ម៉ឺន​ផោន​សម្រាប់​ទិញ​សម្ភារៈ​ផ្សេងៗ​បំពាក់​ក្នុងផ្ទះ​នេះ​៕

adverise with khmeread

មតិយោបល់