Untitled 1

មិនធម្មតា​! Selena Gomez ចេញ​ច្បាប់​តឹង​ញាក់សាច់​សម្រាប់​ខ្លួន​នាង​ដើម្បីឱ្យ​ឆាប់​ជា​ពី​ជំងឺមហារីក​ស្បែក​

    ​តារាចម្រៀង​នាង Selena Gomez វ័យ ២៣ ឆ្នាំ បាន​លាក់ខ្លួន​យ៉ាងខ្លាំង ខណៈដែល​នាង​ស្ថិតក្រោម​ការព្យាបាល​ក្នុង​នៅ​ភាគ​កណ្ដាល​រដ្ឋ Tennessee បន្ទាប់ពី​នាង​លាតត្រដាង​ថា​មាន​ជំងឺមហារីក​ស្បែក​។ ប៉ុន្ដែ​មាន​របាយការណ៍​ថ្មី​អំពី​នាង​ថា​តើ​យ៉ាងណា​ទៅហើយ​។ របាយការណ៍ ក្នុង​ទស្សនា​វ​ដ្តី Life & Style‘s បង្ហាញថា​នាង​កំពុង​មើលថែ​ខ្លួន​របស់​នាង និង​យកចិត្តទុកដាក់​លើ​សុខភាព​របស់​នាង​ជាខ្លាំង​។​

​    ​តាម​របាយការណ៍​ការ​នាង​បាន​បង្កើត​ច្បាប់​ផ្ទាល់ខ្លួន​មិនគួរ​ឱ្យ​ជឿ​។ នាង​មិន​ត្រឹមតែ​បរិភោគ​អាហារ​ដែលមាន​សុខភាព​នោះទេ នាង​បាន​យក​ទូរស័ព្ទដៃ​របស់​នាង​ទៅឱ្យ​ឆ្ងាយ និង​រៀន​តស៊ូ​ប្រឆាំងនឹង​ឥរិយាបថ​ដែល​បំផ្លាញ​សុខភាព​របស់​នាង​ទៀតផង​។​

​    ​លើសពីនោះ​នាង​បានធ្វើ​លំ​ហាត់ប្រាណ សម្មាធិ និង​អាន​សៀវភៅ​ច្រើន ហើយ​នាង​នឹង​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ​នឹង​មនុស្ស​អវិជ្ជមាន​ចេញពី​ជីវិត​របស់​នាង​ទៀតផង​។​

​    ​យ៉ាងណាមិញ នាង​នឹង​អាច​ត្រឡប់មកផ្ទះ​វិញ​ពេលណា​នៅតែ​មិន​ច្បាស់ ខណៈដែល​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់