adverise with khmeread Unnamed

ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ប៉ូលិស​អនុវត្តន៍​ច្បាប់​ចរ​ចរណ៍​ផ្លូវគោក​យុវជន​៣​នាក់​បាន​ផ្តួល​ម៉ូតូ​រត់ចោល​ពិនិត្យមើលឃើញ​ស្លាក​លេខ​ក្លែងក្លាយ

    ភ្នំពេញ ៖ យុវជន​ចំនួន ៣ ​នាក់​បាន​ផ្តួល​ម៉ូតូ​រត់​ប្រា​ស់អាយុ ​យករួចខ្លួន​ដោយ​ចោល​ម៉ូតូ​ខណៈពេលដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូប​ពី​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​មួយគ្រឿង​​ និង​ដោយ​គ្មាន​ពាក់​ពួក​សុ​វត្ថ​ភាពត្រឹមត្រូវ​ឆ្លងកាត់​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅខាងមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​។

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង១៥​នាទី​ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ផ្លូវ​ព្រះ​មុនី​រ៉េត ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប្រភពព័ត៌មាន​ពី​មន​ន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បានឱ្យដឹងថា រៀងរាល់ថ្ងៃ​កម្លាំង​ប៉ូលិស​ចរាចរណ៍​ខណ្ឌមានជ័យ​តែងតែ​ដាក់​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​ខាងលើ ដោយ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ​ទៅលើ​យានយន្ត​ណា​ដែល​មិនមាន​គ្រប់លក្ខណ​ទៅតាម​បច្ចេ​ក​ទេស និង មិនមាន​ពាក់មួក​សុ​វត្ថ​ភាពត្រឹមត្រូវ​ទៅ​តាមច្បាប់​តែប៉ុណ្ណោះ​។​

    លុះ​មកដល់ពេលនេះ ក៏​ស្រាប់​តែមាន​ក្រុមយុវជន​ចំនួន ៣ ​នាក់​ដែល​សុទ្ធតែ​មិនមាន​ពាក់​មួយ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា ដោយបាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ព​ណ៌ស ពាក់​ស្លាក​លេខ​បាត់ដំបង ​1G-9128 មួយគ្រឿង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    លុះ​មកដល់​ចំណុច​ខាងលើ​ដែលជា​ចំណុច​ប៉ូលិស​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ ពួកគេ​ក៏បាន​ផ្តួល​ម៉ូតូ​រួច​នាំគ្នា​ចុះ​រត់​ប្រាស់​អាយុ​ចោល​ម៉ូតូ​ចូលទៅក្នុង​ផ្សារ​ស្ទឹងមានជ័យ​ចាស់​បាត់អស់​តែម្តង​។​

    ក្រោយពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ម៉ូតូ​ស្គូ​បពី​ បាន​ឃើញថា ជា​ម៉ូតូ​ដែល​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ដោយបាន​ធ្វើ​ការកែ​លេខ​ចំនួន​ពីរ​ខ្ទង់​គឺ​លេខ​ដើម​មួយ​លេខ និង​លេខ​ចុង​មួយ​លេខ​ផងដែរ ហើយ​ក៏បាន​បញ្ជូន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​មក​ទទួលយក​ទៅវិញ៕

adverise with khmeread

មតិយោបល់