Untitled 1

Mariah Carey ត្រូវ​គូ​ដណ្តឹង​មហាសេដ្ឋី​ទាត់ចោល ដោយសារ​នាង​ចាយ​ខ្ជះខ្ជាយ​ពេក​

    ​យោងតាម​ប្រភពព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា មហាសេដ្ឋី James Packer បាន​ផ្តាច់​ពាក្យ​ជា​មួយគូ​ដណ្តឹង Mariah Carey ហើយ​ដោយសារតែ​នាង​ចាយវាយ​ខ្ជះខ្ជាយ​ពេក​។ 

​    ​យោងតាម​វេ​ប​សាយ​ទស្សនា​វ​ដ្តី Woman's Day របស់​អូស្ត្រាលី មហាសេដ្ឋី​កាស៊ីណូ អាយុ ៤៨ ឆ្នាំ​រូបនេះ​បាន​បោះបង់​តារាចម្រៀង​ប៉ុប​អាយុ ៤៦ ឆ្នាំ​រូបនេះ ដោយសារ "​ការចំណាយ​ដ៏​ខ្ជះខ្ជាយ​" របស់​នាង ក៏ដូចជា​ការ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​កម្មវិធី​ទូរទស្សន៍​ថ្មី​របស់​នាង ហៅថា Mariah's World នោះ​។​

​    ​មិត្តភក្តិ​គ្រួសារ​របស់​នាង​បានបញ្ជាក់​ប្រាប់​ទស្សនា​វ​ដ្តី​នេះ​នៅ​សប្តាហ៍​នេះ​ថា "​អ្វីៗ​គឺ​ចប់​អស់ហើយ​។ James មានការ​អន់ចិត្ត​ជាខ្លាំង​ចំពោះ​កម្មវិធី​ទូរទស្សន៍​ថ្មី​របស់ Mariah និង​ការដែល​នាង​មានបំណង​លាតត្រដាង​អំពី​ជីវិត​ពួកគេ​ដល់​ពិភពលោក​"​។ 

​    ​ទស្សនា​វ​ដ្តី​នេះ​ក៏​អះអាង​ដែរ​ថា មហាសេដ្ឋី​រូបនេះ​បានអនុញ្ញាត​ឱ្យ​នាង​ទុក​ចិញ្ចៀន​ភ្ជាប់ពាក្យ​តម្លៃ ១០ លាន​ដុល្លារ មិន​យក​វិញ​ទេ​។ 

​    ​អ្នក​ទាំងពីរ​ទើបតែ​ភ្ជាប់ពាក្យ​កាលពី​ខែមករា ២០១៦ បន្ទាប់ពី​ស្រឡាញ់គ្នា​មិនបាន​មួយឆ្នាំ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់