14813331 1158600580893482 912246358 o

អស់ថ្លែង! សូម្បីបន្ទប់កម្មករក៏ចង់ចូលទៅលួចសម្ភារៈដែរ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​បង្ក្រាប​ជាក់ស្ដែង​ក្នុងករណី ប៉ុនប៉ង​លួច​​សម្ភារៈនៅ​យប់​ថ្ងៃទី២៧ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០១ ​និង​៣០ នាទី​ទៀបភ្លឺ​នៅ​ចំណុច ផ្លូវ​១០០​ល្វែង ក្រុមទី០៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ សេរី ហៅ​ប៉ុច ភេទ​ប្រុស អាយុ២៧ឆ្នាំ ខ្មែរ ទីលំនៅ និង​មុខរបរ មិន​ប្រាកដ​។ ​ដកហូត​សម្ភារៈ​ និង​វត្ថុតាង​មាន​នា​ទ្បិ​កាចា​ស់ ចំនួន​មួយ​សំរាប់​បំភ្លឺ​ធ្វើ​សកម្មភាព​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឡើង​តាម​បន្ទប់​ជួល​ជាន់​ទី​ពីរ ដើម្បី​រក​លួច​សម្ភារៈ តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់ខ្លួន​បានតែ​ម្ដង​។​

    ករណី​ខាងលើ​អធិការដ្ឋាន​និង​ប៉ុស្តិ៍​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​នីតិវិធី​ច្បាប់៕​

មតិយោបល់