adverise with khmeread 14895698 1158627234224150 2054310651 o

ជនសង្ស័យ​ចំនួន​ ០២ ​នាក់ ត្រូវបាន​ឃាត់ខ្លួន ជាមួយ​ថ្នាំញៀន​ចំនួន​ ០៦ ​កញ្ចប់

    កំពង់ឆ្នាំង  ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច ធ្វើការ​ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​។ 

    មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺធ្វើឡើង​នៅវេលា​ម៉ោង​៦​ និង​៣០​នាទី ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ 

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​រួមមាន​១.​ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ និង​២.​ឈ្មោះ វើក ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

    ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​ ០៦ ​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ​០,៣៥​ក្រាម​, ២. ទូរស័ព្ទ ចំនួន​០៣​គ្រឿង ​និង​៣. ម៉ូតូ ចំនួន​០១​គ្រឿង​។      

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់