Unnamed %283%29

អាវុធហត្ថ​ក្រុង​សៀមរាប ឃាត់​ជនសង្ស័យ​៥​នាក​ពាក់ព័ន្ធ​ករណី​លួច និង​ហិង្សា​ដោយ​ចេតនា​

    សៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៥​ នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​លួច និង​ហិង្សា​ដោយ​ចេតនា​នៅវេលា​ម៉ោង​១៣ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ 

    ​លោក​វរសេនីយ៍ទោ ថា ដា​លុច មន្ត្រី កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​ ១. ឈ្មោះ​ ធឿន ធី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិរ​ការ ឃុំ​កំពង់​ចិន​ខាងជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ​, ២. ឈ្មោះ អ៊ី ច​ន្តា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ម្ចាស់​សិប្បកម្ម រស់នៅ​ភូមិ​រការ ឃុំកំពង់​ចិន​ខាងត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​, ៣.ឈ្មោះ ធី តិច ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​រការ ឃុំ​កំពង់​ចិន​ខាងត្បូង ស្រុក​ស្ទោង​ខេត្តកំពង់ធំ​, ៤.ឈ្មោះ ធី សម​ន្នី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​រការ ឃុំកំពង់​ចិន​ខាងត្បូង ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ និង​៥.ឈ្មោះ សាត រ៉ុ​ម ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​រការ ឃុំ​កំពង់​ចិន ខាងត្បូង​ ស្រុក​ស្ទោង ​ខេត្តកំពង់ធំ​។   

    លោក បាន​បន្តទៀតថា ការឃាត់ខ្លួន​នេះ​គឺធ្វើឡើង​ទោ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ របស់​សាលាដំបូង​ខេត្តសៀមរាប​។​ ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនបន្ត​តាម​នីតិវិធី៕

មតិយោបល់