adverise with khmeread 14859445 1158661224220751 1419435891 o

Jose Mourinho សំពះសុំទោស​និង​ធ្វើ​កាយវិការ​ដៃ "៤-០" ទៅ​ប្រិយមិត្ត​បិសាច​ក្រហម​ចំពោះ​បរាជ័យ​ទក់​សាច់​ក្រោម​ថ្វីដៃ Chelsea

​    ​ការ​ចាញ់​យ៉ាង​ទក់​សាច់​របស់ Jose Mourinho ក្នុងការ​វិលត្រឡប់​ទៅកាន់​ទឹកដី Stamford Bridge កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​លាស់​ជាមួយ​កាយវិការ​ដៃ "៤-០"​ខណៈដែល​គាត់​បាន​សុំ​អភ័យទោស​ម្តងទៀត​សម្រាប់​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នោះ បន្ទាប់ពី​បិសាច​ក្រហម  Manchester United បានទទួល​ជ័យជម្នះ​ទៅលើ​មេឃ​ខៀវ Manchester City ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក League Cup កាលពី​ថ្ងៃ​ពុធ​។​

​    ​អ្នកចាត់ការ​ទូទៅ​រហ​ស្សនាម Special One រូបនេះ បាន​បន្សល់​នូវ​កំណត់សម្គាល់​ដ៏​ពិសេស​មួយ​មុន​ការប្រកួត​នៅលើ​ទឹកដី Old Trafford ដើម្បី​បង្ហាញ​ការ​ប៉ះប៉ូវ​ជាមួយនឹង​ប្រិយមិត្ត​របស់​បិសាច​ក្រហម បន្ទាប់ពី​ទទួលរង​ការជាន់​ឈ្លី​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​តោ​ខៀវ Chelsea ។​

​    ​ហើយ​បន្ទាប់ពី Juan Mata បាន​ធានា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងជំនួប Manchester derby អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានបញ្ជាក់​ការ​សុំទោស​ម្តងទៀត​នៅលើ​ទីលាន​។​

​    ​នៅឯ​ចុងបញ្ចប់​ការប្រកួត Mourinho បានផ្តល់​សញ្ញា "៤-០" ទៅកាន់​អ្នកគាំទ្រ​ដោយ​ក្តី​ស្មោះត្រង់​។​

​    ​បន្ទាប់មកទៀត​កាយវិការ​របស់គាត់​ប​ន្ទា​ប់​បានបង្ហាញ​ពី​ការ​ឱនក្បាល​របស់គាត់​ចុះ និង​លើកដៃ​សំពះ ដែលជា​សកម្មភាព​បន្ថែមទៀត​នៃ​ការដឹង​កំហុស​របស់គាត់​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid និង Chelsea រូបនេះ នឹងមាន​ឱកាស​ដើម្បី​កែប្រែ​មុខមាត់​របស់ខ្លួន​បន្ថែម​ទៀត​នា​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ពេលដែល​បិសាច​ក្រហម​ត្រៀម​ទទួល​ស្វាគមន៍ Burnley នៅលើ​ទឹកដី Old Trafford ក្នុងជំនួប Premier League៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់