adverise with khmeread Pep guardiola manchester city b49dp37lx3da1jim5s9g2ug1d

Pep Guardiola ឆ្លងកាត់​លទ្ធផល​ប្រកួត​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​អាជីព​របស់ខ្លួន​

​    ​Pep Guardiola បាន​ឆ្លងកាត់​លទ្ធផល​ប្រកួត​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​របស់​គាត់​។​

​    ​មេឃ​ខៀវ Manchester City បាន​ឆ្លងកាត់​ការប្រកួត​ចំនួន​៦​លើក​ដោយ​គ្មាន​ជ័យជម្នះ​សោះឡើយ ខណៈដែល​ជំនួប Manchester derby ចុងក្រោយ​បាន​បរាជ័យ​ក្នុង​ទឹកដី Old Trafford ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup​។ ការ​ចាញ់​នេះ​បានធ្វើ​ឱ្យលើស​កំណត់ត្រា​មិនដែល​ឈ្នះ​ពីមុន​របស់លោក​ចំនួន ៥ ប្រកួត​ជាប់​គ្នា​។  

​    ​បុរស​ជនជាតិ​កាតា​ឡាន​រូបនេះ បានធ្វើ​ការដឹកនាំ​ក្នុងការ​ប្រកួត​ចំនួន​ប្រាំ​លើក​ដោយ​គ្មាន​ជ័យជម្នះ អំឡុង​ការកាន់កាប់​ដំបូង​របស់ខ្លួន​នៅឯ Barcelona ដែលមាន​លទ្ធផល​ស្មើ​បី​លើក និង​បរាជ័យ​ពីរ កាលពី​ខែកុម្ភៈ និង​មីនា ឆ្នាំ ២០០៩​។​

​    ​Barca បាន​ស្តារ​មកវិញ ដោយ​ឈ្នះ​ការប្រកួត​ចំនួន​ប្រាំ​ពីរលើក​ជាប់​គ្នា និង​អាច​ទទួលបាន​ពាន​បី​ក្នុង​មួយឆ្នាំ នៅឯ​ចុងបញ្ចប់​រដូវ​កាល​មួយ​នោះ​។​

​    ​មេឃ​ខៀវ​បច្ចុប្បន្ន គឺ​នៅតែ​ស្ថិតនៅលើ​កំពូល​តារាង Premier League នៅឡើយ ទោះបីជា​ពួកគេ​បាន​ជួប​ជាមួយ​ដំណើរ​ការប្រកួត​ដ៏​អន់​មួយ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ធ្លាក់​ចេញពី EFL Cup ហើយៗ​ដាច់ខាត​ត្រូវតែ​ឈ្នះ​ការប្រកួត​ចំនួន​ពីរ​ដែល​នៅ​សេសសល់​របស់ខ្លួន​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​អឺរ៉ុប Champions League ក្នុង​វគ្គ​ចែក​ពូ​ល​របស់​ពួកគេ ខណៈដែល​ពួកគេ​ក៏​នឹងត្រូវ​ទទួលភ្ញៀវ Barcelona ផងដែរ​នៅ​ការប្រកួត​បន្ទាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់