adverise with khmeread 14877255 1158668810886659 292003664 n

Pep Guardiola សន្យា​ដាក់ Yaya Toure ឱ្យ​លេង​យប់មិញ តែ​ដល់​ម៉ោង​លេង អត់​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​ដដែល ដោយសារ​...

​    ​Pep Guardiola បាន​បញ្ជាក់ថា គាត់​ពេញចិត្ត​ជ្រើសរើស Yaya Toure សម្រាប់​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក EFL Cup របស់​មេឃ​ខៀវ Manchester City នៅ​ទឹកដី​ក្រុម​បិសាច​ក្រហម Manchester United កាលពី​យប់មិញ​នេះ ប៉ុន្តែ​រឿង​នោះ​មិនអាច​កើតឡើង​ទេ ខណៈដែល​គាត់​នៅតែ​មិនអាច​ទទួលបាន​ពាក្យ​សុំទោស​ណាមួយ​ពី​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់​ខ្សែបម្រើ​ជើងចាស់​រូបនេះ​។​

​    ​Toure ត្រូវបាន​ទាត់​ចេញពី​បញ្ជី​ជម្រើស​ដំបូង​ដោយ​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​មេឃ​ខៀវ បន្ទាប់ពី​មានការ​លេចឡើង​នូវ​មតិយោបល់​មួយ​ឃ្លា ដែល​បាន​កើតឡើង​ចេញពី​មាត់​របស់​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់​កីឡាករ​បាល់ទាត់​រូបនេះ​កាលពី​ដើមរដូវ​កាល​។ ហើយ Guardiola បាន​ទទួលស្គាល់ថា ដៃ​របស់គាត់​គឺ​បាន​ចងភ្ជាប់​ទៅហើយ​ពេល​សម្រេចចិត្ត​ជ្រើសរើស​ខ្សែបម្រើ​រូបនេះ​ឱ្យចូល​លេង​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​អ្នកដឹង​ពី​ស្ថានភាព​នេះ​។ ខ្ញុំ​នឹង​ពេញចិត្ត​ត្រូវរ៉ូវ​ជាមួយ Yaya​។ ជឿជាក់​លើ​ខ្ញុំ ខ្ញុំ​នឹង​ពេញចិត្ត​ឱ្យ​គាត់​លេង ប៉ុន្តែ​អ្នកដឹង​ពី​ស្ថានភាព​មួយ​នេះហើយ​"​។​

​    ​Toure បាន​បន្ត​អវត្តមាន​រហូតដល់​ប​ច្ចុ​ប្បន្ន បន្ទាប់ពី​មតិ​មួយ​ឃ្លាបង្ក​ដោយ​ភ្នាក់ងារ​របស់គាត់​លោក Dimitri Seluk ដែល​បាន​ចោទប្រកាន់ថា Guardiola ធ្វើឱ្យ "​កីឡាករ​អស្ចារ្យ​បំផុត​អាម៉ាស់មុខ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់