adverise with khmeread %e1%9e%a0%e1%9f%81%e1%9e%8f%e1%9e%bb%e1%9e%95%e1%9e%9b%e1%9e%98%e1%9e%bd%e1%9e%99%e1%9e%85%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%93 %e1%9e%8a%e1%9f%82%e1%9e%9b iphone 7 %e1%9e%98%e1%9e%b7%e1%9e%93%e1%9e%98%e1%9e%b6%e1%9e%93%e1%9e%80%e1%9e%93%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%8a%e1%9f%84%e1%9e%8f%e1%9e%80%e1%9e%b6%e1%9e%9f

ហេតុផលមួយចំនួន ដែល iPhone 7 មិនមានកន្លែងដោតកាស

    ​នេះ​គឺជា​ភាព​លោភលន់​មួយ​របស់​ក្រុមហ៊ុន Apple ដែល iPhone ចេញ​ថ្មី​មិនមាន​កន្លែង​ដោត​កាស​។ ពួកគេ​ចង់​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែល​មិនមាន​កន្លែង​ដោត​កាស​ហើយ​ចង់​លក់​កាស​ឥត​ខ្សែ​ក្នុងតម្លៃ ៣០​ដុល្លារ​ឲ្យ​ទៅ​អតិថិជន​។​

​    ​តែ​វា​ក៏​គួរឱ្យ​អស់សំណើច​ដែរ ដែល​ក្រុមហ៊ុន Apple ចេះ​រក​នឹក​ធ្វើតាម​វិធី​នេះ​។ ពិតណាស់ Apple មិន​មានអី​ចម្លែក​ទេ​ក្នុង​រឿង​មួយ​នេះ​។ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​តាម​ប្រមាញ់​បច្ចេកវិទ្យា​នានា ដើម្បី​ទាក់ទាញ​អតិថិជន​មក​ងាក​ប្រើប្រាស់​នូវ​ឧបករណ៍​របស់ខ្លួន​ពីរ​បី​ទស្សវត្សរ៍​ទៅហើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល Apple ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​មិនមាន​កន្លែង​ដោត​កាស​៖
១. ទាញ​អតិថិជន ដែល​និយម​ប្រើ​ឧបករណ៍​របស់ខ្លួន​ឲ្យ​ទិញ​នូវ​កាស​របស់ខ្លួន​ក្នុងតម្លៃ ៣០​ដុល្លារ​
២. ធ្វើ​ឲ្យ​ឧបករណ៍​របស់ខ្លួន​លេចមុខ​មាត់​ថ្មី ដែលមាន​រាងស្ដើង​និង​ភ្លឺរលោង​
៣. ពង្រីក​កន្លែង​ដាក់​ថ្ម​ឲ្យ​កាន់តែ​ធំ ដើម្បី​ឲ្យ​ថ្ម​មាន​ថាមពល​ប្រើប្រាស់​បានយូរ​ជាង​មុន​៕

adverise with khmeread
ប្រភព៖ ហុងគីអាត់

មតិយោបល់