adverise with khmeread Gettyimages 502713654

Twitter របស់ Bastian Schweinsteiger មុន​ការប្រកួត​យប់មិញ ធ្វើឱ្យ​ប្រិយមិត្ត​បិសាច​ក្រហម​ក្តុកក្តួល​ចិត្ត​គ្រប់គ្នា​

​    ​Bastian Schweinsteiger បាន​ចេញពី​ការលើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup និង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League មក​ធ្លាក់ខ្លួន​ត្រឹម​សុំ​ឱ្យគេ​ថតរូប​មួយ​សន្លឹក​នៅ​តំបន់​អ្នកទស្សនា​កាលពី​យប់មិញ​។​

​    ​វា​ត្រូវបាន​បញ្ជាក់​យ៉ាង​ទូលំទូលាយ ដោយ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ថា ខ្សែបម្រើ​ជើងចាស់​រូបនេះ គឺ​មិន​ស្ថិតនៅក្នុង​ចិត្ត​របស់គាត់​សូម្បីតែ​បន្តិច​ឡើយ ប៉ុន្តែ Schweinsteiger នៅតែ​បន្ត​បង្ហាញ​ពី​ការគាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​របស់ខ្លួន​សម្រាប់​ក្រុម​បិសាច​ក្រហម​ដដែល​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៣២​ឆ្នាំ​រូបនេះ ត្រូវបាន​បង្ខំ​ឱ្យ​អង្គុយ​ទស្សនា​ការប្រកួត​ជំនួប EFL Cup កាលពី​យប់មិញ​នេះ ជាមួយ​មេឃ​ខៀវ Manchester City ពី​តំបន់​ទស្សនិកជន ប៉ុន្តែ​គាត់​បាន​សុំឱ្យ​ទស្សនិកជន​ដែល​អង្គុយ​នៅ​ជិត​នោះ​ថតរូប​ភាព​ដល់​ខ្លួន​មួយ​សន្លឹក​មុន​ការប្រកួត​ចាប់ផ្តើម ដូច្នេះ​គាត់​នឹង​អាច​បួងសួង​ទៅដល់​មិត្ត​រួម​ក្រុម​របស់គាត់​នូវ​ពាក្យ "​សំណាងល្អ​" ទៅដល់​ពួកគេ​។​

​    ​ថ្វើ​បើ​គេ​ប្រព្រឹត្តិ​បែបនេះ​ដាក់​គាត់​ក្តី ក៏ Schweinsteiger នៅតែ​ជា​រូបគាត់​ដដែល គឺ​មិនដែល​បោះបង់ចោល​មិត្ត​រួម​ក្រុម​នោះឡើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់