adverise with khmeread Jose mourinho and jurgen klopp premier league liverpool v manchester united 171016 6lki8m704sdx18tvxkrf4h8qo

ប្រធាន​ក្របខ័ណ្ឌ La Liga និយាយថា ប្រជាជន​អេ​ស្ប៉ា​ញ​អត់​ចាប់អារម្មណ៍​ការប្រកួត​ធំៗ​របស់​អង់គ្លេស​ទេ​

​    ​យោងតាម​ពាក្យសម្តី​និយាយ​ចេញពី​មាត់​ផ្ទាល់​របស់​ប្រធាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga លោក Javier Tebas បាន​បញ្ជាក់ថា ទស្សនិកជន​ជនជាតិ​អេ​ស្ប៉ា​ញ បាន​ព្រងើយកន្តើយ​ទៅលើ​ការផ្សាយ​បន្ត​ផ្ទាល់​គូ​ធំៗ​នៅ​លី​ក​កំពូល​អង់គ្លេស Premier League ជាពិសេស​ជំនួប​រវាង Liverpool និង Man Utd​។​

​    ​យោងតាម​លោក​ប្រធាន​ម្នាក់នេះ​បានឱ្យដឹងថា ប្រជាជន​អេ​ស្ប៉ា​ញ​ត្រៀមខ្លួន​ព្រងើយកន្តើយ​នឹង​ការប្រកួត​ធំៗ​នៅ​អង់គ្លេស​ដើម្បី​បង្វែរ​អារម្មណ៍​មក​ការប្រកួត​ក្នុងស្រុក​។ 

​    ​Tebas អះអាងថា ជំនួប​របស់ Eibar ជាមួយ Osasuna ដែលជា​ក្រុម​ស្ថិតនៅ​ពាក់កណ្តាល​តារាង និង​មួយទៀត​ស្ថិតនៅ​តំបន់​កាត់ចោល គឺ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាង​ហង្ស​ក្រហម Liverpool ប៉ះ ជាមួយ​បិសាច​ក្រហម Manchester United នៅលើ​ទឹកដី Anfield ទៅទៀត​។​

​    ​ជាក់ស្តែង Osasuna បានបញ្ចប់​ការប្រកួត​ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ប្រាំ​គ្រាប់​ដ៏​គួរឱ្យ​រំភើប ខណៈដែល​ក្រុម​របស់លោក Jurgen Klopp និង Jose Mourinho បានបញ្ចប់​ការប្រកួត​ដោយ​លទ្ធផល​ស្មើ​និង​គ្មាន​គ្រាប់​បាល់​មួយ​គ្រាប់​សោះឡើយ​។​

​    ​Tebas បាន​ពន្យល់​ទៅកាន់​សន្និសីទកាសែត​នៅ Montel ថា "Liverpool កាលពីពេល​ថ្មីៗ​នេះ​បាន​លេង​ជាមួយនឹង Manchester United នៅពេល​ស្រដៀង​គ្នា​ទៅនឹង SD Eibar v CA Osasuna ហើយ​តួលេខ​អ្នកទស្សនា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ គឺ​ខ្ពស់ជាង​សម្រាប់​ការប្រកួត​ម៉ោង​ដំណាលគ្នា​នេះ​"៕

adverise with khmeread

មតិយោបល់