adverise with khmeread Image7

បោកមិនចេះតិចលុយ!!! ប៉ូលិសឃាត់​ស្ត្រី​មេ​តុងទីន​បោក​លុយ​កូន​តុងទីន​ប្រហែល​ ១០​ ម៉ឺ​ន​ដុល្លារ​

    ប៉ៃលិន ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ប៉ៃលិន បាន​ឃាត់​ជនសង្ស័យម្នាក់ ដែល​បាន​យកលុយ​តុងទីន​(ជាប់ចោទ​ពីបទ​រំ​ល​ភលើ​សេចក្តីទុកចិត្ត) យកលុយ​កូន​តុងទីន​អស់​ប្រហែល​ ១០​ ម៉ឺ​ន​ដុល្លារ។​

    លោក​វរៈសេនីយ៍ត្រី មាស សុ​ផុន នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង១​ និង​៣០​នាទី ​ថ្ងៃ​២៧ ​តុលា​ ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន​។​

    លោក​ មាស សុ​ផុន បន្តថា ការចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក ថុល​ ​គឹមហ៊ឹ​ង ព្រះរាជអាជ្ញារង ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ឆន ស្រី​ពៅ ដែល​រស់នៅ​ភូមិ​ប៉ាង​រលឹម ពាក់ព័ន្ធ​លើ​ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​មេ​តុងទីន​) លើទឹក​ប្រាក់​ប្រហែល​១០ម៉ឺ​ន​ដុល្លារ  រួច​បញ្ជូនទៅ​តុលាការចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់