adverise with khmeread 14877777 1158820090871531 1481651894 n

សូម្បីឡានចៅអធិការ​វត្ត​ ជោគ​មង្គល​ ក៏លួចដែរ

    ភ្នំ​ពេ​ញ ៖ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ចៅអធិការ​វត្ត​ជោគ​មង្គល ព្រះនាម សឹម សុខ ព្រះជន្ម​ ៥១ ​ព្រះវស្សា បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ថា​បាន​បាត់​រថយន្ត ​១ ​គ្រឿង​ពី​ក្នុង​វត្ត​ខណៈ​ព្រះអង្គ​បម្រុង​និមន្ត​ចេញទៅ​សូត្រមន្ត​ឱ្យ​ញាតិ​ញោម កាលពី​វេលា​ម៉ោង ​៦ ​ព្រឹក​ថ្ងៃទី​២៥ ​ខែតុលា​ ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    របាយការណ៍​បានឱ្យដឹង​ទៀតថា មុន​ព្រះអង្គ​ភ្ញាក់ផ្អើល​បាត់​រថយន្ត គឺ​ព្រះអង្គ​បានឱ្យ​កូនសិស្ស​យក​រថយន្ត​ទុក​ក្បែរ​ព្រះវិហារ។ ​លុះដល់​ម៉ោង​ខាងលើ ព្រះអង្គ​បានឱ្យ​កូនសិស្ស​ទៅយក​រថយន្ត​ដើម្បី​និមន្ត​ចេញទៅ​សូត្រមន្ត ប៉ុន្តែ​នៅពេល​ទៅយក​ក៏​ស្រាប់តែ​បាត់​តែម្តង។​ ​រថយន្ត​ដែល​បាត់ ម៉ាក​តា​កូ​ម៉ា ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-2353។​

    ប្រសិន​លោកអ្នក​ប្រទះឃើញ សូមមេត្តា​ជួយ​ប្តឹង​ដល់​សមត្ថកិច្ច​ឱ្យ​ផង៕

adverise with khmeread

មតិយោបល់