adverise with khmeread 1

ប្លែក​បន្តិច​!!!​ ប៉ូលិស​ស្រុក​កៀនស្វាយ​ចាប់បាន​ចោរ​ស្រី​លួច​ម៉ូតូ

    កណ្តាល ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​នា​ថ្ងៃទី​២៧​ តុលា​នេះ បន្ទាប់ពី​ពាក់ព័ន្ធ​ក្នុង​អំពើ​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​១៩ ​តុលា​២០១៦​ វេលា​ម៉ោង​៩ ​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​ខារ៉ាអូខេ​គ្រួសារ ក្នុងភូមិ​ភូមិធំ ​ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ណៃ ណូ​ឌី​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ភួង ស្រស់​ ភេទ​ស្រី ​អាយុ​២១​ឆ្នាំ មានស្រុក​កំ​ណើត​នៅ​ភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​មុខរបរ​មិន​ពិតប្រាកដ​។ ​សម្ភារៈ​បាត់បង់​ម៉ូតូ​ ០១ ​គ្រឿង​ម៉ាក​ NEX ស៊េរី​២០១៤ ​ពណ៌​សលាយ​ពណ៌​លឿង ពាក់​ស្លាកលេខ​ភ្នំពេញ ​1CF-0203។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង​លើ ​ជនល្មើស ​និង​ជនរងគ្រោះ ​មាន​គ្នា​ ០៥ នាក់​ បាន​បបួលគ្នា​ពី​ ភូមិដីឥដ្ឋ ​មក​ច្រៀង​ខា​រា​អូ​ខេ​នៅ​ភូមិ​ភូមិធំ​ ហាង​ខា​រា​អូ​ខេ​ គ្រួសារ។ ពេល​កំពុង​ច្រៀង​ជនល្មើស​បាន​លួច​យក​សោ​ម៉ូតូ​នៅក្នុង​កាបូប​របស់​ជន​រងគ្រោះ ហើយ​ធ្វើជា​ដើ​រ​និយាយ​ទូរស័ព្ទ​ រួចចេញ​ក្រៅ​បន្ទប់។​

    មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ចេញមក​មើ​ល​ម៉ូតូ​ស្រាប់តែ​បាត់​ម៉ូតូ​រួច រកមើ​ល​សោម៉ូតូ​ក៏​បាត់​​ពី​កាបូប​ទើប​ដឹងថា​ជនល្មើស​បាន​លួច​យក​ម៉ូតូ​ទៅ​បាត់​ហើយ​។​ ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ ប៉ុស្តិ៍ រដ្ឋបាល​ភូមិធំ។

    លុះដល់​ថ្ងៃទី​២៧​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១ ​និង​៣០​នាទី​ជនរងគ្រោះ​បាន​ប្រទះ​ឃើ​ញ​ជនល្មើស​កំពុងតែ​ដើរ​តាមផ្លូវ​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ក៏​ស្រែក​ឱ្យគេ​ជួយ​ចាប់​យកមក​ប្រគល់ឱ្យ​កម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ​ ដើម្បី​ធ្វើការសាកសួរ និង​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។ ​ចំណែក​ម៉ូ​​តូ​លក់​យកលុយ​ចាយ​អស់៕

adverise with khmeread

មតិយោបល់