2

សុខៗ​យក​ដំបង​វាយ​កុមារា​អាយុ ​១២ ​ឆ្នាំ​របួសធ្ងន់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖​ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករ​ណ‌ី​ប្រើ​ហិ​ង្សា​ដោ​យ‌​ចេ​ត‌​នា​កាលពី​ថ្ងៃ​ទី​២៦ ​តុលា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​ភូមិព្រះ​ប្រស​ប‌់​ ​ឃ‌ុំ​ព្រះ​ប្រស​ប‌់ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដា​ល ​ខេ​ត្ត‌​កណ្ដា​ល‌ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​ក្មេង​អាយុ ​១២ ​ឆ្នាំ​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះ​ឈ្មោះ ‌​ភា​ព‌ សុ​ភា​ ភេ​ទ‌​ប្រុ​ស‌ ​អា​យ‌ុ​១២​ឆ្នាំ​ ជនជាតិខ្មែរ​ស​ញ្ជា​ត‌​ខ្មែ​រ‌ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​ពៅ ​ឃ‌ុំ​ចំប​ក‌់​ ស្រុ​ក‌​ស្វា​យ​ជ្រុំ​ ​ខេ​ត្ត‌​ស្វា​យ‌​រៀ​ង‌  ស​ព្វ‌ថ្ងៃ​មក​ស្នាក់នៅ​ជា​មួ​យ‌​ឪ​ពុ​ក‌​ម្ដា​យ‌​ធ្វើក​ម្ម‌​ករ​ឡឥដ្ឋ​ភូមិ​ព្រះ​ប្រស​ប‌់ ​ឃ‌ុំ​ព្រះ​ប្រស​ប‌់ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដា​ល‌ ​ខេ​ត្ត‌​កណ្ដា​ល‌​ មុខរប​រ‌​ក្នុ​ង‌​ប​ន្ទុ​ក‌ (មានរ​បួ​ស‌​ថ្គា​ម‌​ខា​ង‌​ស្ដាំ ​១ ​កន្លែង​ក្រោ​ម‌​ច​ង្កា ​១ ​កន្លែង​នឹង​ក្រោម​ឆ្អឹងជំនី​ខា​ង‌​ឆ្វេ​ង‌​ ១​ កន្លែង)​។ ​ឪ​ពុ​ក‌ឈ្មោះ ​ស្រី ភា​ព‌​ អា​យ‌ុ​៣៥​ឆ្នាំ​
​មុខរប​រ‌ ក​ម្ម‌​ករ​ឡឥដ្ឋ, ម្ដា​យ‌​ឈ្មោះ ផា​ត‌់ ​សុ​ភឺន ​អាយុ​៣៨​ឆ្នាំ​មុខរប​រ‌ ក​ម្ម‌​ករ​ឡឥដ្ឋ។​

    ចំណែក​ជនសង្ស័យ‌​ឈ្មោះ មិ​ន‌ សូ​ត‌ ភេទ​ប្រុ​ស‌​ អា​យ‌ុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម មុខរបរ មិន​ពិត​ប្រាក​នៅ​ភូមិ​នាគ ​ឃ‌ុំ​នា​គ‌​៣ ស្រុ​ក‌​ស្ទឹ​ង‌​ត្រ​ង‌់​ ​ខេ​ត្ត‌​កំ​ព​ង‌់​ចា​ម‌ ​ធ្វើដំណើរ​គ្មាន​ដោល​ដៅ (​ឃា​ត‌់​ខ្លួ​ន‌​)។ ​វ​ត្ថុ​តា​ង‌​ចាប់យក ដំប​ង‌​ឈើ ​១ ​កំណាត់។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៦ ​តុលា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​យប់​ឈ្មោះ​ មិន ​សូត​ បាន​ដើ​រ‌​មកឈរ​នៅមុខ​ឡឥដ្ឋ​របស់​ឈ្មោះ ​ទ្រ‌ី សុខ​ឃីម​នៅ​ភូមិ​.​ឃុំ​កើ​ត‌​ហេ​ត‌ុ​។ ​ពេ​ល‌​នោះ​ជន​រង​គ្រោះ បា​ន‌​ជ‌ិះ​ក​ង‌់​មក​ព‌ី​ទិ​ញ‌​ម្ហូ​ប‌​យ​ក‌​ទៅ​ហូបបាយ​នៅ​ក្នុ​ង‌​ឡ​ឥ​ដ្ឋ‌។ ​ពេ​ល‌​មក​ដ​ល‌់​មុខ​ឡឥដ្ឋ​ត្រូវ​ជនសង្ស័យ‌​យក​ដំបង​វាយ​លើ​ជន​រង​​គ្រោះ ​ត្រូ​វ‌​ចំ​ថ្គាម​ខាងស្ដាំ ​១ ​ដំបង​បណ្ដាលឱ្យមាន​របួស​ចេញឈាម​ហើយ​ដួ​ល‌ ​ដេ​ក‌​នៅលើ​ដ‌ី​។​

    បន្ទា​ប‌់​មក​ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ​ត្រូវ​ចង្កា ​១ ​ដំបង ​និង​ត្រូវចំ​ឆ្អឹ​ង‌​ជំ​ន‌ី​ខា​ង‌​ឆ្វេ​ង‌​ ១ ​ដំបង​ថែមទៀត ​បណ្ដាល​ឱ្យ​សន្ល​ប‌់​បា​ត‌់​ស្មារ​ត‌ី។ ​ពេ​ល‌​នោះ​មាន​កម្មករ​ឡឥដ្ឋ​ឃើញ​ក៏នាំ​គ្នា​ស្រែ​ក‌ឆោ​ឡោ ​ហើយ​ជនសង្ស័យ​បា​ន‌​ទម្លាក់​ដំបង​ហើយ​រត់គេចខ្លួន​។​

    ភ្លា​ម​នោះ​ក៏​នាំគ្នា​ដេញចាប់​ជនសង្ស័យ​បាន​នាំមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុ​ស្ត‌ិ៍​ព្រះប្រស​ប‌់ អនុវត្ត​តាមច្បាប់។ ​ឯ​ជន​រង​គ្រោះ​ ​ត្រូ​វ‌​ក្រុ​ម‌​គ្រួ​សារ‌​ប​ញ្ជូ​ន‌​ទៅ​ព្យាបា​ល‌​រ​បួ​ស‌​នៅ​មន្ទីរ​ទេ​ព្យ​រាជធានី​ភ្ន‌ំ​ពេ​ញ‌៕

មតិយោបល់