1

ប៉ូលិស​ស្រុក​ស្អាង​វ៉ៃខ្នោះ​ស្ត្រី​ចំណាស់​ម្នាក់​និង​នារី​ក្មេង​ម្នា​ក់រឿង​គ្រឿងញៀន

    កណ្តាល ៖ ស្ត្រី​ចំណាស់​ម្នាក់​និង​នារី​ក្មេង​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកកនៅ​ថ្ងៃទី​២៧ ​តុលា​ ២០១៦ វេលា​ម៉ោង១១ ​និង​០៥ នាទី​នៅ​ចំណុច ស្ពាន ព្រែក​ជន ស្ថិត​ក្នុងភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ គឺ​១-​ឈ្មោះ អ៊ី សុភ័ក្រ ហៅហ្សា ភេទ ស្រី អាយុ១៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ និង ២-​ឈ្មោះ​ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន ភេទស្រី អាយុ៤៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ច្រៀង​ភ្លេង​ការ អ្នក​ទាំង​​ ០២ មាន​ទីលំនៅ ភូមិ តា​លន់ ឃុំ តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក​រួមមាន ១-​ម្សៅ​ក្រាម​ពណ៌​ស ចំនួន ១​ កញ្ចប់​មធ្យម សង្ស័យ​ជាគ្រឿង​ញៀន ប្រភេទ ម៉ា​ទឹកកក (​នៅ​នឹង​ឈ្មោះ អ៊ី សុភ័​ក្រ ហៅហ្សា),២-​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា MSX ពណ៌​ក្រហម ខៀវ គ្មាន ស្លាកលេខ (​ជា​របស់​ឈ្មោះ អ៊ី សុភ័​ក្រ ហៅ ហ្សា), ៣-​អាវុធ​ច្នៃ (​កាំភ្លើង​ខ្យល់​បាញ់សត្វ​) ០១ ដើម និង ឧបករណ៍ប្រើប្រាស់​មួយចំនួន (​នៅក្នុង​ផ្ទះ​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ឆែកឆេរ​ឃើញ) និង​៤-​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ០១ គ្រឿង (​ចាប់យក​ពី ឈ្មោះ អាត់ ពេជ្រ ត្រូវជា​ម្តាយ​ឈ្មោះ អ៊ី សុភ័ក្រ​)។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី២៧ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១​ និង​០៥នាទី ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី ជួញដូរ​គ្រឿងញៀនភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ត្រើយ​ស្លា និង កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍រដ្ឋបាល ខ្ពប បាន​ត្រួតពិនិត្យ ឈ្មោះ អ៊ី សុភ័​ក្រ នៅ​ចំណុច ស្ពាន​ព្រែក​ជន ក៏​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ០១​កញ្ចប់​មធ្យម នៅក្នុង​ស្បោងច្រក​ផ្លែទាប​ខ្មែរ បាន​ឃាត់ខ្លួន ឈ្មោះ អ៊ី សុភ័​ក្រ យកមក​ប៉ុស្តិ៍​រដ្ឋបាល ខ្ពប ដើម្បី​សាកសួរ​។



    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ អ៊ី សុភ័​ក្រ បាន​សារភាពថា ខ្លួន​បានទទួល​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ០១ កញ្ចប់​មធ្យម ពី​ឈ្មោះ ជួប សុវណ្ណា​រ៉េត នៅវេលា​ម៉ោង១០ ​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៧​​ ​តុលា ​២០១៦ ដើម្បី​យកទៅលក់​ឱ្យគេ​មិន​ស្គាល់ឈ្មោះ តម្លៃ ១០០.០០០៛ នៅ​ភូម​បឹង​ខ្ពប ឃុំ​ខ្ពប។​

    ឈ្មោះ អ៊ី សុភ័​ក្រ បាន​សារភាព​ទៀតថា ខ្លួន​ធ្លាប់​បានទទួល​គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ពី ឈ្មោះ ជួប សុ​វណ្ណា​រ៉េត យកទៅលក់ នៅក្នុងភូមិ​តា​លន់ ក្នុង​ខែ០៥ ឆ្នាំ ២០១៦ ចំនួន ០២ លើក និង ទទួល​គ្រឿងញៀន​ពី ឈ្មោះ ជួប សុ​វណ្ណា​រ៉េត យកទៅលក់ នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ក្នុងខែ០៩ ក្នុងឆ្នាំ២០១៦ បាន​ចំនួន ០១ លើក ។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន មក​ធ្វើការ​សាកសួរ ឈ្មោះ​ ជួប សុ​វណ្ណា​រ៉េត បាន​អះអាងថា​ខ្លួនមិនបាន​ទំនាក់ទំនង ឬ​ប្រគល់​គ្រឿង​ញៀន​អ្វី​ទៅ​ឱ្យ​ឈ្មោះ អ៊ី សុភ័​ក្រ ឡើយ។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​អនុវត្តតាម​នីតិវិធី​៕

មតិយោបល់