adverise with khmeread Unnamed %286%29

ខំចូលលុយគ្នាទិញថ្នាំញៀនយកមកជក់ តែត្រូវប៉ូលិសឃើញវ៉ៃខ្នោះ​ពីរនាក់

    កណ្តាល ៖ យុវជន ​២ ​នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃទី​២៦ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​២០​នាទី​ចំណុច​លើ​ផ្លូវ​លេខ​២០៦ គល់ស្ពាន​ជប៉ុន​ស្ថិតនៅ​ក្នុងភូមិ​ដើម​មៀន សង្កាត់ ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ ឡុង បូរី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានស្រុក​កំណើ​ត​ភូមិ​កំពង់ស្វាយ​លើ ឃុំព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ​សព្វថ្ងៃ​ស្នាក់​នៅក្នុង​ការដ្ឋាន​សាងសង់ (​ហេង​អេង​គង់​) ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់​និង​២-​ឈ្មោះ ចាន់ ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​​ស្រុក​កំ​ណើ​ត​ភូមិ​ចំបក់​ធំ ឃុំ​ប្រាំបី​មុំ ស្រុក​ស្ព​ង ខេត្តកំពង់ស្ពឺ សព្វថ្ងៃ​ស្នាក់​នៅក្នុង​ការដ្ឋាន​សាងសង់​(​ហេង​អេង​គង់​) នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក ​ice) ០២ ​កញ្ចប់​តូច។

    ប៉ូលិស​បន្តថា នៅពេល​វេលា​ដូចខាងលើ កម្លាំង​របស់​ប៉ុស្តិ៍ ដើម​មៀន ល្បាត​ក្នុងភូមិ​សាស្ត្រ​ក៏​ប្រទះ​ឃើ​ញ​ជនសង្ស័យ ជិះ​ម៉ូតូឌុប​បញ្ចា​ស់ទិស​ពីជើ​ង​ទៅ​ត្បូង សមត្ថកិច្ច​បាន​ក៏​ដេញ តាម​ហៅ​ត្រួតពិនិត្យ​ដើម្បី​ឆែក ក្នុង​ខ្លួន ស្រាប់តែ​ជនសង្ស័យ ឈ្មោះ ឡុង បូរី ទម្លាក់​ថ្នាំញៀន ០២ ​កញ្ចប់​នៅ​លើ​ផ្លូវ ឃើ​ញ​ដូចនេះ បាន​ឃាត់ខ្លួន​តែម្តង​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ​០២ ​នាក់​បាន​សារភាពថា ថ្នាំញៀន​ពិតជា​របស់​ពួកខ្លួន​មែន ដោយ​ចូល​លុយ​គ្នា ទិញ​ក្នុងតម្លៃ​ (៣​ម៉ឺន​រៀល​) នៅ​ម្តុំ​វាល​ខ្សាច់​ចាក់អង្រែ​ក្រោម ពី​ជន​មិន​ស្គាល់ឈ្មោះ។ ​ចំណែក​ខ្លួនឯង​ផ្ទាល់​ចេះ​ប្រើប្រាស់​មាន​រយៈពេល​២​ឆ្នាំ​មកហើយ។ ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន ប៉ូលិស ក្រុង​តាខ្មៅ​ដើម្បី​សួរនាំ​បន្ត និង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់