adverise with khmeread 1

បុរស​ម្នាក់​​ឆក់​ខ្សែភ្លើងធ្លាក់ពីជាន់ទី ១ ​រងរបួស​ឆ្ង​ន់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​ត្រូវបាន​ឆក់​ខ្សែភ្លើង​បណ្ដាលឱ្យ​ធ្លាក់​ពីលើ​រ​ន្ទា​ជាន់​ទី​១ តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​ជីវិត​។ ​គ្រោះថ្នាក់​ការងារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២ និង២០​នាទី​រសៀល​ថ្ងៃទី២៧ ​តុលា ឆ្នាំ​២១០៦ នៅតាម​ប​ណ្ដោ​ផ្លូវ​៣៧១ ​ក្នុងភូមិ​ត្នោតជ្រុំ​៣​ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សាម ប្រុស ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រ​ពំ​ង​វែង ​ឃុំ​ប្រាំង​រាំង ស្រុក​ជុំ​គី​រី​ ខេត្ត​កំពត​។​

    តាម​ការរៀបរាប់​ពី​ក្រុមការងារ​ជាមួយគ្នា​បានឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​៦ ទៅ ៧​នាក់​បាននាំគ្នា​លើកជើង​រន្ទា​ដើម្បី​តទៅ​ជាន់​ខាងលើ​ដើម្បី​បៀកថ្នាំ នៅ​ជាន់​បន្ដបន្ទាប់​។​ ខណៈដែល​លើកជើងរ​ន្ទា​ស្រាប់តែ​ត្រូវ​ចរន្ដ​ភ្លើង​ឆ្លង​ពី​ខ្សែភ្លើង​មេ​ស្រាត​ដែល​នៅ​ចំងាយ​ប្រមាណ​ជា ១ ម៉ែត្រ​ពី ​រ​ន្ទា​ បណ្ដា​លយ​ឱ្យ​បុរស​ខាងលើ​ឆក់​ធ្លាក់ចុះ​មកក្រោម។​ ​ភ្លាមៗ​នោះ​ក្រុមការងារ​បាន​នាំយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ឯកជន​មួយ​។​

    គួរ​បញ្ចា​ក់ថា​ការសាងសង់​ផ្ទះ ​និង​ត​សំយាបផ្ទះ​គួរតែ​ឃ្លាត​ពី​បង្គោល​ភ្លើង​ឱ្យបាន​ឆ្ងាយ​បន្តិច​ ដើម្បី​ជៀសវាង​​កម្មករសំណង់​ជួប​គ្រោះថ្នាក់​ឆក់​ចរន្ត​ភ្លើង។​ ហើយ​ខ្លះ​ក៏​បាត់បង់​អាយុជីវិត​ ខ្លះ​បណ្តាល​ឱ្យទៅជា​ពិការ​ក៏មាន៕


 

adverise with khmeread

មតិយោបល់