adverise with khmeread 0

កុំ​ទទួលទាន​អាហារ ១០ មុខ​នេះ​ច្រើនពេក​! វា​បង្ក​មហារីក​តម្រងនោម ជំងឺ​បេះដូង និង​ជំងឺ​កាច​ជាច្រើន​មុខ​ទៀត

    ​យោងតាម​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​របស់​ចិន​នាពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា ទទួលទាន​អាហារ ១០ មុខ​ដូចខាងក្រោម​នេះ​ច្រើនពេក ធ្វើឱ្យ​មនុស្ស​ងាយ​នឹង​កើត​មហារីក​តម្រងនោម ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ទៀត ដោយសារ​វា​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន ជាតិ​ប្រៃ​ខ្លាំង និង​ជាតិគីមី​ច្រើន​មុខ​ទៀត​។​

​    ​១. ពង​ទា​ខ្មៅ​៖ ស្រូប​យកជាតិ​កាល់ស្យូម​ពី​រាងកាយ ជាហេតុ​ធ្វើឱ្យ​ងាយ​កើត​ជំងឺ​ឆ្អឹង ជំងឺ​អារ (​គ្មាន​កូន​) និង ជំងឺ​បាត់​ការចងចាំ​។​


​    ​២. ចា​ខ្វៃ​៖ ចា​ខ្វៃ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន ងាយ​នឹងធ្វើ​ឱ្យមាន​បញ្ហា​ដល់​តម្រងនោម និង​បង្ក​ជា​មហារីក​តម្រងនោម​។​


​    ​៣. សាច់​ដុត​ឬ​អាំង (BBQ)៖ ផ្សែង​រោល​លើ​សាច់​អាំង​គឺជា​ភ្នាក់ងារ​បង្ក​មហារីក​លេខ ១​។ 


​    ​៤. ជ្រក់ស្ពៃ​ជូរ​៖ ស្ពៃជ្រក់​ទាំងអស់​សុទ្ធតែ​ដាក់​មេ វា​បង្ក​ជា​ជំងឺមហារីក​។ 

​    ​៥. ថ្លើម​ជ្រូក​៖ ថ្លើម​ជ្រូក​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​កម្រិត​ខ្ពស់ ពិសា​ច្រើន​ងាយ​កើត​ជំងឺ​បេះដូង​។


​    ​៦. ស្ពៃ​ស្ពី​ណា​ច់​៖ ស្ពៃ​នេះ​ផ្ទុក​សារជាតិ​ចិញ្ចឹម​ច្រើន ប៉ុន្តែ​ក៏​ផ្ទុក​អាស៊ីត Oxalate ខ្ពស់​ដែរ​។ ពិសា​ស្ពៃ​នេះ​ច្រើនពេក ធ្វើឱ្យ​ខ្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​។ កង្វះ​ជាតិ​កាល់ស្យូម​នាំឱ្យ​រាងកាយ​ងាយ​កើត​ជំងឺ​ជាច្រើន​។ 


​    ​៧. មី​កញ្ចប់​៖ មី​ផ្ទុក​សារធាតុ Monosodium Glutamate (MSG) និង Tertiary-Butyl Hydroquinone (TBHQ) ដើម្បី​រក្សា​គុណភាព​។ វា​ជា​ជាតិគីមី​បង្ក​ផលប៉ះពាល់​សុខភាព​ជាខ្លាំង​។ ក្រពះ​ត្រូវការ​ពេល​យូរណាស់​ទម្រាំ​រំលាយ​មី​បាន​មួយកញ្ចប់​។​


​    ​៨. គ្រាប់​ផ្កាឈូករ័ត្ន​៖ វា​សម្បូរ​អាស៊ីត​ខ្លាញ់​មិនល្អ​ច្រើន​។ ពិសា​ច្រើន​ធ្វើឱ្យ​ថ្លើម​ងាយ​កើតជា​ជំងឺ​ក្រិន​ថ្លើម ជាដើម​។​


​    ​៩. តៅហ៊ូ​ដប​៖ តៅហ៊ូ​ដប​ទុក​យូរ​នាំឱ្យ​កើន​សារធាតុ Hydrogen Sulfide ដែល​បង្ក​ផលប៉ះពាល់​ដល់​រាងកាយ​ទាំងមូល​។​


​    ​១០. ប៊ីចេង​៖ ពិសា​ប៊ីចេង​លើស ៦ ក្រាម​ក្នុង​មួយថ្ងៃ​នាំឱ្យ​កើន​អាស៊ីត​ក្នុង​ឈាម បង្ក​ឱ្យ​ឈឺក្បាល ចង់​ក្អួត ញ័រ​ទ្រូង និង​ប៉ះពាល់​សរីរាង្គ​បន្ត​ពូជ​៕ 

​ប្រភព​៖ healthylifeheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់