adverise with khmeread 11

ជួសជុល​ក្រចក​ខូច​ដោយ​ប្រើ​ថង់​តែ​ក្រដាស​!

​    ​នៅពេល​ក្រចកដៃ​ដ៏​វែង រឹងមាំ​ស្រស់ស្អាត​ប្រេះ​បាក់​ដោយសារ​ប៉ះ​ត្រូវ​នឹង​ទ្វារ មិត្ត​នារី​ច្បាស់​ជា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ​។ សំណាងល្អ គេ​មាន​វិធី​ជួសជុល​វា​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ប្រើ​ថង់​តែ​ក្រដាស​។ វា​ស្តាប់ទៅ​ដូចជា​រឿង​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​វា​ជាការ​ពិត​។ ថង់​តែ​ត្រូវបាន​ផលិតឡើង​ចេញពី​ក្រដាស​ហ្វា​យ​បឺ​ស្តើង ដែល​ពេល​ដាក់​ទៅលើ​ក្រចក​វា​នឹង​ជួយ​ក្រប​ស្នាម​ខូច និង​ធ្វើឱ្យ​ក្រចក​រឹតតែ​រឹងមាំ​។

​    ​ខាងក្រោម​នេះ​គឺជា​របស់​ដែល​ត្រូវមាន​ដើម្បី​ជួសជុល​ក្រចក​ខូច​ឬ​បាក់​៖
​    ​- ថង់​តែ​ក្រដាស​
​    ​- ទឹក​រលោង​
​    ​- កន្ត្រៃ​កាត់​ក្រចក​
​    ​- ដែក​រូស​ក្រចក​
​    ​- ថ្នាំលាបក្រចក (​ជ្រើស​ពណ៌​តាមចិត្ត​)
​    ​- ថ្នាំលាប​ចុង​ក្រចក​

​    ​រួច​ធ្វើតាម​ដំណាក់កាល​ដូចខាងក្រោម​៖
១. ត្រូវ​ប្រាកដថា​ក្រចក​ដៃទទេរ​ស្អាត គ្មាន​ទឹក​រលោង ឬ ថ្នាំ​ក្រចក​ទេ​។​
២. កាត់​មាត់​ថង់​តែ​ក្រដាស រួច​ចាក់​តែ​ចេញ​ឱ្យអស់​។ កាត់​វា​ឱ្យចេញ​ជា​រាង​ចតុកោណកែង ដែល​ត្រូវ​នឹង​ទំហំ​ក្រចក​របស់​អ្នក​។
៣. លាបទឹក​រលោង​រួច​ទុកឱ្យ​ស្ងួត​។ បន្ទាប់មក បិទ​ថង់​ក្រដាស​កាត់​រួច​លើ​កន្លែង​ខូច រួច​សម្រូត​វា​ឱ្យ​ស្មើ​កុំឱ្យ​មានពក​ដុំៗ​នៅក្នុង​ថង់​។​
៤. នៅពេល​វា​ស្ងួត ត្រូវ​លាបទឹក​រលោង​ម្តងទៀត​។
៥. បន្ទាប់មក​ពេល​ស្ងួត យក​ដែក​ខាត់​ក្រចក​មក​ខាត់​វា​។ ហើយ​ត្រូវ​មើលថា​តើ​ថង់​ក្រដាស​មាន​លៀន​ចេញ​ផុតពី​ចុង​ក្រចក​ដែរ​ឬក៏​អត់​។
៦. បន្ទាប់មក ប្រើ​ដែក​រូស​ក្រចក​មក​ខាត់​ឱ្យ​រលោង និង​បត់​ថង់​ក្រដាស​ដែល​លៀន​ចូលទៅ​ក្រោម​ក្រចក​។
៧. យក​សំឡី​ជូត​ដំបៅ​មក​ជូត​ឱ្យ​រលោង​។ បន្ទាប់មក​លាបថ្នាំ​ទ្រាប់​ក្រចក​ម្តងទៀត​។
៨. វា​នឹង​មើលទៅ​រឹតតែ​ស្អាត​ប្រសិនបើ​អ្នក​លាប​ពណ៌​ទៅ​ចុង​ក្រចក​៕ 

adverise with khmeread

មតិយោបល់