adverise with khmeread 0

មិនបាច់​ទិញ​ទឹក​ក្រអូប​នាំ​តែ​អស់​លុយ​ហើយ​ខូចសុខភាព​ទេ​! បំបាត់​ក្លិន​ឡាន​ដោយ​វិធី​ធម្មជាតិ​ចំណាយ​មិន​ដល់ ៥០០៛ ទេ

    ​ជាការ​ពិត ទឹក​ក្រអូប​សម្រាប់​បំបាត់​ក្លិន​ក្នុង​រថយន្ត​តិច​ឬ​ច្រើន​គឺ​បង្ក​ផលប៉ះពាល់​សុខភាព​! នេះ​គឺ​ដោយសារ​វត្ថុ​ធាតុ​ដែល​ផលិតឡើង​គឺ​ប្រើប្រាស់​ជាតិគីមី​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​ខាង​សុខភាព​អះអាង​ដូច្នេះ​។ 

​    ​* ជាតិគីមី​ដែល​ផ្ទុក​ក្នុង​ទឹក​ក្រអូប​សម្រាប់​បំបាត់​ក្លិន​រថយន្ត​មានដូចជា​៖
​    ​១. Phthalates៖ និយម​ប្រើ​ក្នុង​ថ្នាំ​សម្លាប់សត្វ​ល្អិត​និង​បាញ់​ដំណាំ វា​បង្ក​ឱ្យ​អតុល្យភាព​អ័រម៉ូន និង មាន​បញ្ហា​បន្ត​ពូជ​។​
​    ​២. Acetone៖ ជាតិគីមី​បង្ក​ឱ្យ​ពុល​ខួរក្បាល សរសៃប្រសាទ សួត បេះដូង តម្រងនោម ថ្លើម និង​សរីរាង្គ​ជាច្រើន​ទៀត​។ និយាយ​ជារួម ជាតិគីមី​នេះ​ជា​អ្នក​បំផ្លាញ​សរីរាង្គ​មនុស្ស​។ 
​    ​៣. Butane៖ ជាតិគីមី​នេះ​ល្បី​ខាង​បំផ្លាញ​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​។​
​    ​៤. Formaldehyde៖ អ្នកជំនាញ​និយាយថា​ជាតិគីមី​នេះ​ជា​ភ្នាក់ងារ​បង្ក​មហារីក​។ 
​    ​៥. Liquefied Petroleum Gas៖ ជាតិគីមី​នេះ​ប៉ះពាល់​សុខភាព​ជារួម​របស់​ម​នុស្ស​។​
​    ​
​    ​* ខាងក្រោម​នេះ​ជា​វិធី​បំបាត់​ក្លិន​ឡាន​បែប​ធម្មជាតិ មិន​ប៉ះពាល់​សុខភាព​៖
​    ​១. ម្សៅ Baking Soda​។ បើក​គំរប​វា​ចោល​ទុក​ក្នុង​ឡាន​ជាការ​ស្រេច​។ 


​    ​២. ទឹកខ្មេះ​។ យប់​ឡើង​ចាក់ទឹក​ខ្មេះ​ក្នុង​ចានចង្កឹះ​មួយ ទុកចោល​ក្នុង​ឡាន ហើយ​បិទ​បង្អួច​ឱ្យ​ជិត​។ ស្អែក​ឡើង​បើក​បង្អួច​ចោល​មួយសន្ទុះ ក្លិន​មិនល្អ​នឹង​ហើរ​ចេញ​អស់រលីង ហើយ​ដក​ចាន​ទឹកខ្មេះ​ចេញ​ជាការ​ស្រេច​។ 


​    ​៣. ក្រូចឆ្មា​។ កាត់​ក្រូចឆ្មា​ពីរ​បី​គ្រាប់ ជា​កង់ៗ ដាក់​ក្នុង​រថយន្ត​គ្រប់​កន្លុក​ក​ន្លា​ក់ ជាការ​ស្រេច​។ 


​    ​៤. សំបក​ក្រូច​។ ហាន់​សំបក​ក្រូច រួច​ដាក់​ក្នុង​រថយន្ត​តាម​ទីតាំង​គួរសម​៕

​ប្រភព​៖ healthylifeheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់