adverise with khmeread 1

ជាងឈើ​ម្នាក់នេះ​ស្ទាប​ដើមឈើ​មុខផ្ទះ​មួយ​ដើម​មុខផ្ទះ​រាល់ថ្ងៃ ហើយ​បុរស​ម្នាក់​ដែល​ជួល​គាត់​ឱ្យ​ជួសជុលផ្ទះ​ឆ្ងល់​ជាខ្លាំង ពេល​សួរ​គាត់​រឿង​ស្ទាប​ដើមឈើ បុរស​នោះ​ចំហ​មាត់​ស្ទើរ​ធ្លាក់​ដល់​ដី

    ​"​ខ្ញុំ​បាន​ជួល​ជាងឈើ​ម្នាក់​ដើម្បី​ជួយ​ខ្ញុំ​ជួសជុលផ្ទះ​ដ៏​ចាស់​មួយ​។ គាត់​បាន​ជួប​ការលំបាក​ជាខ្លាំង​នៅ​ថ្ងៃ​ទីមួយ​។ កង់​របស់គាត់​បាន​បែក រណា​របស់គាត់​ក៏​ខូច ហើយ​ឡាន​របស់គាត់​ក៏​ដេរ​មិន​ឆេះ​ទៀត​។ ខណៈ​ខ្ញុំ​ជូន​គាត់​មក​ផ្ទះ​វិញ គាត់​អង្គុយ​ទាំង​ស្រងូតស្រងាត់​"​។​

​    ​"​នៅពេល​ទៅដល់​ផ្ទះ​គាត់ គាត់​ក៏​អញ្ជើញ​ខ្ញុំ​ឱ្យ​ជួប​គ្រួសារ​របស់គាត់​។ ខណៈ​យើង​ដើរទៅ​ទ្វារផ្ទះ គាត់​ឈប់​នៅ​ដើមឈើ​តូច​មួយ​មួយសន្ទុះ ហើយ​ឈោង​ប៉ះ​មែកឈើ​។ ខណៈ​គាត់​បើកទ្វារ គាត់​ក៏​ប្តូរ​ពី​ភាព​សោកសៅ​ទៅ​ភាពសប្បាយ​រីករាយ​មួយ​រំពេច​។ មុខ​របស់គាត់​ពោរពេញ​ទៅដោយ​ស្នាមញញឹម​ខណៈ​គាត់​ឱប​កូនតូចៗ​ពីរ​នាក់​របស់គាត់ និង​ថើប​ប្រពន្ធ​គាត់​មួយ​ខ្សឺត​"​។​

​    ​"​ក្រោយមក គាត់​ក៏បាន​ជូន​ខ្ញុំ​មក​រថយន្ត​វិញ​។ យើង​ក៏បាន​ដើរកាត់​ដើមឈើ​មួយ​ដើម​នោះ ហើយ​ខ្ញុំ​ក៏​នឹកឃើញ​រឿង​មួយ​ក្នុង​ចិត្ត​។ ខ្ញុំ​បាន​សួរ​គាត់​ពី​រឿង​ស្ទាប​មែកឈើ ដែល​គាត់​ធ្វើ​មុននេះ​បន្តិច​។ គាត់​បាន​ឆ្លើយ​ត​ថា "​អូ​! នោះ​គឺជា​ដើមឈើ​សម្រាប់​រក្សាទុក​បញ្ហា​រប​ស់​ខ្ញុំ​។ ខ្ញុំ​ដឹងថា ខ្ញុំ​អាចមាន​បញ្ហា​នៅ​កន្លែង​ការងារ ប៉ុន្តែ​រឿង​ប្រាកដ​មួយ​នោះ​គឺថា បញ្ហា​នឹងមិន​មាន​ក្នុងផ្ទះ​ជាមួយ​ប្រពន្ធ និង​កូន​ខ្ញុំ​នោះទេ​។ ដូច្នេះ​ខ្ញុំ​ទុក​បញ្ហា​របស់ខ្ញុំ​នៅលើ​ដើមឈើ​នោះ​រៀងរាល់​យប់​នៅពេល​ខ្ញុំ​មកដល់​ផ្ទះ​។ បន្ទាប់មក​នៅពេល​ព្រឹក ខ្ញុំ​ចេញ​យក​បញ្ហា​ទាំង​នោះមក​ជាមួយ​ខ្លួន​ខ្ញុំ​វិញ​"​។ បន្ទាប់មក​គាត់​សើច ហើយ​បន្តថា "​រឿង​ដ៏​គួរឱ្យ​អស់សំណើច​នោះ​គឺថា នៅពេល​ខ្ញុំ​ចេញ​ទៅយក​បញ្ហា​នៅ​ដើមឈើ​នោះ​នៅពេល​ព្រឹក ខ្ញុំ​រក​មិនឃើញ​បញ្ហា​ដែល​ខ្ញុំ​ព្យួរទុក​យប់មិញ​ទេ មិនដឹង​នរណា​លួច​អស់រលីង​"​។ 

​    ​* មិន​ថា​មាន​បញ្ហា​នៅ​កន្លែងធ្វើការ​ច្រើន​យ៉ាងណាទេ លោកអ្នក​មិនត្រូវ​យក​វា​មក​ទុក​ក្នុងផ្ទះ​ជាដាច់ខាត ពុំ​នោះទេ លោកអ្នក​នឹងមិន​ស្គាល់​រសជាតិ​សុភមង្គល​អស់​មួយជីវិត​៕ (​អ្នកនិពន្ធ​អនាមិក​)
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់