adverise with khmeread Untitled 1

លោកអ្នក​កំពុង​ស្ពឹក​ស្រពន់ជើង​ដោយសារ​ខ្វះ​លំហូរ​ឈាម​មែន​ទេ​? នេះ​ជា​ដំណោះស្រាយ

    ​ប្រព័ន្ធ​ចលនា​ឈាមរ​ត់របស់​អ្នក​គឺ​ទទួលខុសត្រូវ​សម្រាប់​ឈាម អុកស៊ីសែន និង​សារធាតុចិញ្ចឹម តាមរយៈ​រាងកាយ​របស់​អ្នក​។ នៅពេលដែល​លំហូរ​ឈាម​ទៅ​ផ្នែក​ជាក់លាក់​នៃ​រាងកាយ​របស់​អ្នក​ត្រូវបាន​កាត់បន្ថយ អ្នក​ប្រហែលជា​ជួបប្រទះ​រោគសញ្ញា​ខ្សោយ​របត់​ឈាម​។ ខ្សោយ​របត់​ឈាម​គឺជា​សញ្ញា​ទូទៅ​ក្នុង​ចុងដៃចុងជើង​របស់​អ្នក​ជាដើម​។​

​    ​ខ្សោយ​របត់​ឈាម​មិនមែន​នៅ​សុខៗ​កើតឡើង​ដោយ​ខ្លួន​វា​នោះទេ​។ វា​ជា​លទ្ធផល​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ វា​សំខាន់​ណាស់​ដើម្បី​ព្យាបាល​បញ្ហា​នេះ​។ រោគសញ្ញា​មួយចំនួន​អាច​នាំឱ្យមាន​របត់​ឈាម​ខ្សោយ​។ ហើយ​អ្នក​ដែល​កើត​បញ្ហា​នេះ​ភាគច្រើន​មកពី​ធាត់ ជំងឺ​ទឹកនោមផ្អែម បញ្ហា​បេះដូង ប៉ុន្ដែ​ជាទូទៅ​អ្នក​ដែល​កើត​បញ្ហា​នេះ​គឺ​ដោយសារ​អសកម្ម និង​របប​អាហារ​មិនល្អ​។​

​    ​ក្នុងសម័យ​ទំនើប​នេះ​ជីវិត​មនុស្ស​បាន​ធ្លាក់ចុះ​ទម្លាប់​បរិភោគ​អាហារ​ល្អ​ដល់​សុខភាព​។ អាហារ​ទាំងនោះ​មិនសូវមាន​សារធាតុចិញ្ចឹម ហើយ​ចំណាយពេល​ច្រើ​នៅមុខ​កុំព្យូទ័រ ឬ​ទូរទស្សន៍ សកម្មភាព​ទាំងពីរ​នេះ​ជាហេតុ​នាំឱ្យ​កើតមាន​បញ្ហា​ស្ពឹក​ស្រពន់ជើង​ដោយសារ​កង្វះ​លំហូរ​ឈាម​។​

​    ​* របៀប​ដោះស្រាយ​
​    ​១. ពេល​ក្រោក​ពី​ព្រលឹម​ឡើង ភ្លាមៗ​អ្នក​ត្រូវ​សន្ធឹងដៃជើង​របស់​អ្នក ដើម្បីឱ្យ​របត់​ឈាម​ដើរ​ស្រួល​។​
​    ​២. លំ​ហាត់ប្រាណ​៖ បន្ទាប់មកទៀត​អ្នក​ត្រូវ​បែរ​ក្បាល​របស់​អ្នក​ទៅ​ឆ្វេង ១០ វិនាទី ហើយ​ប្ដូរ​ទៅ​ស្ដាំ​វិញ ១០ វិនាទី ធ្វើបែបនេះ ១០ ដង​។​
​    ​៣. អា​វ៉ង់ ១០ ដង​បន្ទាប់ពី​ងូតទឹក​រួច​។​
​    ​៤. សន្ធឹង​បាតដៃ​និង​ម្រាមដៃ​ឱ្យអស់ រួច​ក្តាប់ដៃ​មួយ​ទំហឹង ដើម្បី​បន្ធូរបន្ថយ​ការឈឺចាប់​ក្នុង​ដៃ​។​
​    ​៥. ជារឿយៗ ដើរ​នៅពេល​ព្រឹក ៣០​នាទី ឱ្យបាន ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​។​
​    ​៦. ប្រសិនបើ​អ្នកចេះ​រាំ គឺ​ល្អ​ណាស់​។ វា​ជួយ​បំបាត់​ស្រេ្ត​ស និង​ធ្វើឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល​ពេញ​រាងកាយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់