Untitled 1

របស់​នេះ​ធ្វើឱ្យ​យើង​ពុល តែ​យើង​មិនដឹង នៅតែ​រស់នៅ​ជាមួយ​វា​រាល់ថ្ងៃ​!

    ​អ្នក​ទាំងអស់គ្នា​ចូលចិត្ត​ក្លិនក្រអូប​ណាស់ ដូច្នេះ​មនុស្ស​ជាធម្មតា​ទិញ​ទឹក​ក្រអូប​បន្ទន់​សាច់​ក្រណាត់ ដែល​ផលិតផល​មួយចំនួន​មាន​ប្រសិទ្ធភាព និង​ខ្លះទៀត​មិនមាន​ប្រសិទ្ធភាព​ទេ​។​

​    ​ប៉ុន្ដែ​អ្នកនឹង​ខកចិត្ត នៅពេល​អ្នក​ដឹងថា​រប​ស់​ដែលមាន​តម្លៃ​ថ្លៃ​សម្រាប់​ឱ្យមាន​ក្លិនក្រអូប​ជាប់​សម្លៀកបំពាក់​ទាំងនោះ​យ៉ាងណា​នោះ​។​

​    ​ទឹក​ក្រអូប​បន្ទន់​សាច់​ក្រណាត់​ទាំងនោះ​ធ្វើឡើង​ដោយសារ​ធាតុគីមី​ចម្រុះ​ជាមួយនឹង​ក្លិន​ច្រើន​ប្រភេទ​។ សារធាតុ​គីមី​ទាំងនោះ​គឺ​ពិបាក​នឹង​បំបាត់​ណាស់ ដោយសារ​គេ​បង្កើត​វា​ឡើង​សម្រាប់​តោង​សាច់​ក្រណាត់​និង​នៅលើ​សាច់​ក្រណាត់​ឱ្យបាន​យូរ​។​

​    ​ហើយ​ទឹក​ក្រអូប​ដែល​ផ្សំ​ឡើង​ពីសារ​ធាតុគីមី​នោះ​គឺ​រួមមាន​ដូចជា​៖
​    ​- Alpha-terpineol ជា​សារ​ធាតុគីមី​ដែល​ធ្វើឱ្យ​អ្នក​ឈឺក្បាល កណ្ដាស់ ឃ្លាន បាត់​ការចងចាំ ឈឺ​ក និង​ឆ្អឹងខ្នង និង​ស្ពឹក​មុខ​។​
​    ​- Chloroform គឺជា​ពុល​បង្ក​មហារីក អាចធ្វើឱ្យ​ចង់​ក្អួត ពិបាក​ផ្ដោតអារម្មណ៍ វិលមុខ និង​ឈឺក្បាល​។​
​    ​- Benzyl acetate ជា​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សាភ្ជាប់​ទៅនឹង​មហារីក​លំពែង ដែល​ជ្រាប​ចូលក្នុង​រាងកាយ​តាមរយៈ​ស្បែក ហើយ​ចំហាយ​របស់​វា​អាចធ្វើឱ្យ​រលាក​ភ្នែក​។​
​    ​- Benzyl alcohol ជា​សារ​ធាតុគីមី​គ្រោះថ្នាក់​បង្ក​ឱ្យ​ឈឺក្បាល វិលមុខ ចង់​ក្អួត ធ្លាក់​សម្ពាធ​ឈាម ជាពិសេស​កើត​ជំងឺសរសៃប្រសាទ​៕

ប្រភព​ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់