adverise with khmeread 12

កូនសិស្ស​កំពូល​ដឹងគុណ​! ឃើញ​មិត្ត​រួម​ថ្នាក់​ដាល់​អ្នកគ្រូ​ចំ​កញ្ចប់​មុខ ស្ទុះ​វឹង​ចូលទៅ​វាយ​មិត្ត​រួម​ថ្នាក់​នោះ​ដើម្បី​សងសឹក​ជួស​

​    ​​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​បង្ហាញ​ពី​សិស្ស​ដឹងគុណ​គ្រូ​ម្នាក់​បាន​ដាល់​សិស្ស​ម្នាក់​ឡើង​ដាច់​ផ្ញា​រ បន្ទាប់ពី​វា​បាន​វ៉ៃ​អ្នកគ្រូ​ម្នាក់​ចំ​កញ្ចប់​មុខ​។​

​    ​វីដេអូ​នេះ​បានបង្ហាញ​ពី​អ្នកគ្រូ​បាន​ព្យាយាម​បំបែក​សិស្ស​ពីរ​នាក់​ដែល​កំពុង​វ៉ៃ​គ្នា ដែល​ម្នាក់​ពាក់អាវ​ខ្មៅ និង​ម្នាក់ទៀត​ពាក់អាវ​ក្រហម ហើយ​នៅពេល​សិស្ស​ពាក់អាវ​ក្រហម​បាន​ងាក​ឃើញ​អ្នកគ្រូ រូបគេ​ក៏​ដាល់​អ្នកគ្រូ​ចំ​កណ្តាល​មុខតែ​ម្តង​។​

​    ​អ្នកគ្រូ​ពាក់អាវ​ពណ៌​ស និង​វ៉ែនតា ហាក់​ចង់​ដួល​ទៅនឹង​ដី​បន្ទាប់ពី​ត្រូវ​មួយ​ដៃ ហើយ​បន្ទាប់មក​គាត់​ក៏បាន​ចាក​ចេញពី​ថ្នាក់រៀន​។​

​    ​បន្ទាប់មក សិស្ស​ម្នាក់ទៀត​ក៏បាន​លេច​មុខមក ហើយក៏​ដាល់​សិស្ស​អាវ​ក្រហម​ចំ​កណ្តាល​មុខ​ដួល​ភីង​ទៅ​ដី​ដោយ​មិន​ស្រក់ឈាម​មួយ​តក់​ឡើយ​។ សិស្ស​ដែល​បាន​ចូល​អន្តរាគមន៍​នេះ​ក៏បាន​និយាយ​ទាំង​កំហឹង​ថា "​ឱ្យ​រាង​អាច​ង្រៃ ម៉េច​ក៏​ហ្អែ​ង​ថ្លើមធំ​ហ៊ាន​វាយ​គ្រូ​។ លើក​ក្រោយ​ឈប់​វាយ​គ្រូ​ទៀត ហ្អែ​ង​អាង​ស្អី​?"​។​

​    ​ក្រោយមក​អ្នកគ្រូ​ក៏បាន​ចូល​បន្ទប់​ម្តងទៀត ហើយ​បាន​ប្រាប់​ដល់​ក្រុមសិស្ស​ឱ្យ​ឈប់​វ៉ៃ​គ្នា​។ ក្មេងប្រុស​ដែល​ជួយ​អ្នកគ្រូ​បាន​និយាយ​ទាំង​ខឹង​ថា "​វា​ទើបតែ​វ៉ៃ​អ្នកគ្រូ​! ធ្វើបែបនេះ​មិន​ត្រឹមត្រូវ​ទេ​"​។ អ្នកគ្រូ​ក៏បាន​បន្តថា "​ធ្វើបែបនេះ​មិនល្អ​ទេ​"​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​វីដេអូ​នេះ​ត្រូវបាន​ថត​ចេញពី​សាលា​ណា ប៉ុន្តែ​គេ​ដឹងថា វីដេអូ​នៅ​គឺ​នៅ​សហរដ្ឋអាមេរិក​។ ឃ្លី​ប​នេះ​ត្រូវបាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បន្ទាប់ពី​ត្រូវបាន​គេ​បង្ហោះ​ចូល​វេ​ប​សាយ​វីដេអូ​ទម្លាយ​អាថ៌កំបាំង LiverLeak៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់