adverise with khmeread Untitled 1

លោកអ្នក​ធ្លាប់​ពិសា​ទឹក​ត្រាំ​ម្រេច​ដែរ​ទេ​? ពេល​ដឹង​មូលហេតុ លោកអ្នក​ច្បាស់​ជា​និយាយថា ត្រូវតែ​ផឹក​ចាប់ពី​ថ្ងៃនេះ

​    ​ទឹក​មួយ​កែវ​នេះ​អាច​បង្ការ​អ្នក​ពី​ជំងឺ​ជាច្រើន ដូចជា​មហារីក និង​ទឹកនោមផ្អែម ប្រសិនបើ​អ្នក​ពិសា​វា ២ ដង​ក្នុង​មួយថ្ងៃ​។​

​    ​យោងតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ភេសជ្ជៈ​នេះ​អាច​ដោះស្រាយ​បញ្ហា​សុខភាព​ជាច្រើន និង​ជា​ភ្នាក់ងារ​បំបាត់​ឈឺចាប់​។ ភេសជ្ជៈ​នេះ​គេ​ហៅថា ទឹក​ម្រេចខ្មៅ​។​

​    ​ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់​ខ្លះៗ និង​ដោះស្រាយ​បញ្ហា​ជំងឺ​ផ្សេងៗ នេះ​គឺជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​អ្នក ប្រសិនបើ​អ្នក​ចង់ឃើញ​លទ្ធផល​លឿន​។ ទឹក​ម្រេចខ្មៅ​មាន​ប្រភព​ដើមពី​ប្រទេស​ឥណ្ឌា ហើយ​វា​ជា​ទឹក​ពិសេស​សម្រាប់​ពួកគេ​ក្នុង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ខ្លាំង​។​

​    ​តើ​ធ្វើ​ដូចម្ដេច​ទើប​ធ្វើ​ទឹក​នេះ​បាន​? ដាក់​ទឹក ២ កែវ​ក្នុង​ចាន និង​ដាក់​ម្រេច​ម៉ត់ ២ ស្លាបព្រា​កាហ្វេ​។ បន្ទាប់មក​ដាក់​ដាំ​ក្នុង​កម្រិត​ភ្លើង​ល្មម​ឱ្យ​ពុះ​។ អ្នក​អាច​បន្ថែម​អំបិល​បន្តិច​ដើម្បី​មាន​រសជាតិ និង​ស្លឹក​កុលាប ២ សន្លឹក​ដើម្បី​ឱ្យមាន​ក្លិនក្រអូប​។ បន្ទាប់មក​សម្រិត​តែ​ទឹក​មក​ពិសា​ប៉ុណ្ណោះ និង​ពិសា​វា​ពេល​ក្ដៅ​ឧណ្ហៗ​។​

​    ​ហើយ​មូល​ហេតុដែល​អ្នក​គួរ​ពិសា​វា ២ ដង​ក្នុង​មួយថ្ងៃ​គឺ​
​    ​- ផ្ដល់​ថាមពល​
​    ​- បង្ការ​ទល់លាមក​
​    ​- ជួយ​ស្រក​ទម្ងន់​
​    ​- ល្អ​សម្រាប់​ឆ្អឹង​
​    ​- បង្ការ​ជំងឺមហារីក​
​    ​- បង្ការ​ជំងឺ​ទឹកនោមផ្អែម​៕ ពេល​ផុស​លើ​ហ្វេ​ស​ប៊ុ​ក លុប សេចក្តី​ផ្តើមចេញ​ពីលើ​ផេ​ក ព្រោះ​វា​បង្ហាញ​ខ្លឹមសារ​អស់រលីង​លើ​បន្ទាត់​ទីមួយ​

ប្រភព​ naturalcuresplanet

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់