adverise with khmeread 1

ពូ​ទីន​បើកឱកាស​ឱ្យ​សាធារណជន​សួរ​តាមចិត្ត ហើយ​បុរស​ម្នាក់នេះ​ងើប​សួរ ប៉ុន្តែ​មិនទាន់​និយាយ​ផង គ្រាន់តែ​ឃើញ​មុខ​ពូ​ទីន​ភ័យញ័រ​ខ្លួន និយាយ​រដិបរដុប និង​ប្រហែល​រាគ​នោម​ដាក់​ខោ​ទៀតផង​! មើល​វីដេអូ​ជាក់ស្តែង ទប់​សើច​មិន​ជាប់​ទេ​!

    ​វីដេអូ​ដ៏​តានតឹង​មួយ​បង្ហាញ​ពី​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បន្លាច​បុរស​ម្នាក់​ស្ទើរ​រាគ​នោម​អំឡុង​សន្និសីទ​មួយ​។​

​    ​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​ត្រូវបាន​ថត​អំឡុង​ការជួបជុំ​រណសិរ្ស​ប្រជាជនរ​ស្ស៊ី នៅក្នុង​ទីក្រុង​យ៉ា​លតា​កាលពី​ថ្ងៃទី ២៦ ខែតុលា​កន្លងទៅ​។​

​    ​បន្ទាប់ពី​ការពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​តំបន់​គ្រី​មេ អ្នកចូលរួម​សន្និសីទ​ត្រូវបាន​ផ្តល់ឱកាស​ដើម្បី​សួរ​លោកពូ​ទីន​។ អ្នក​សំណួរ​មុនៗ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ប៉ុន្តែ​នៅពេល​បុរស​ម្នាក់នេះ​ងើបឈរ​ឡើង​ដើម្បី​សួរ​លោកពូ​ទីន​អំពី​បញ្ហា​កសិកម្ម​នៅ​រុស្ស៊ី លោក​ប្រធានាធិបតី​ហាក់​មិន​សប្បាយចិត្ត​ទាល់តែសោះ​។​

​    ​នៅក្នុង​ឃ្លី​ប​នេះ បុរស​ម្នាក់នេះ​បានចាប់ផ្តើម​សួរ​សំណួរ​ទាំង​ញ័រ​ខ្លួន ខណៈ​លោកពូ​ទីន​ហាក់​មិន​ចាប់អារម្មណ៍​នឹង​សំណួរ​នេះ ហើយ​គាត់​ក៏​ងាក​ទៅ​សរសេរ​នៅលើ​ក្រដាស់​របស់គាត់​។​

​    ​បន្ទាប់ពី​បុរស​ដែលមាន​អារម្មណ៍​ខ្លាច​រូបនេះ​បញ្ចប់​សំណួរ​របស់ខ្លួន លោកពូ​ទីន​ក៏​ទាញ​មេក្រូ ហើយ​សួរ​បញ្ជាក់ថា "​ខ្វះ​អី​គេ​? និយាយ​ដូចជា​កាត់​ច្រើនពេក​ហើយ​"​។​

​    ​បន្ទាប់មក បុរស​កំពុង​រន្ធត់​រូបនេះ​ក៏​ដក​ដង្ហើមធំ​មួយ​សិន ហើយក៏​ព្យាយាម​បញ្ជាក់​ទៅកាន់​លោកពូ​ទីន​ឱ្យ​កាន់តែច្បាស់​។ ខណៈ​បុរស​រូបនេះ​ចាប់ផ្តើម​បែកញើស​ជោគ​ពេញ​ថ្ងាស់ លោកពូ​ទីន​ហាក់​អផ្សុក ហើយក៏​ដាក់​មេក្រូ​ទៅ​តុ​វិញ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់