0

នៅ​សុខៗ​ចុកពោះ រក​អាហារ​ងាយៗ​ទាំងនេះ​មក​ទទួលទាន​ភ្លាម បាត់​ភ្លែត​!

    ​អាកា​រៈ​ឈឺពោះ​កើតឡើង​នៅ​ម្តុំ​ពោះ​ផ្នែក​ខាងលើ​ផ្ចិត និង ខាងស្តាំ​ពោះ​។ វា​កើតឡើង​ភាគច្រើន​ដោយសារ​មាន​បញ្ហា​ទាក់ទង​នឹង​សរីរាង្គ​នៅ​តំបន់​ដូចជា ក្រពះ ថ្លើម លំពែង និង សូម្បី​បេះដូង​។ ឈឺពោះ​ធ្វើឱ្យ​ពិបាក​ទ្រាំ​ណាស់ ដូច្នេះ​ពេល​កើត​អា​ការៈដូ​ច្នេះ គួរ​រក​វិធី​បំបាត់​វា​ភ្លាម​។ 
​    ​
​    ​ករណី​ឈឺពោះ​ល្មមៗ លោកអ្នក​អាច​រក​អាហារ​ដូចខាងក្រោម​ទទួលទាន​ភ្លាម មួយសន្ទុះ​នឹង​បាត់​ទៅវិញ​ភ្លែត​។ ប៉ុន្តែ​បើ​ករណី​ឈឺ​ខ្លាំង​មិន​ព្រម​បាត់​សោះ គួរ​ប្រញាប់​រក​គ្រូពេទ្យ ចាក់​ថ្នាំ​បំបាត់ និង​ឱ្យគេ​ពិនិត្យមើល​បន្ថែម ព្រោះ​អាចមកពី​រលាក​ខ្នែងពោះវៀន ឬ​ដំបៅ​ក្រពះ​ជាដើម​។​

​     * ខាងក្រោម​នេះ​ជា​អាហារ​ដែល​ជួយ​បំបាត់​ឈឺពោះ​ភ្លាមៗ​
​    ​១. តែ​ទឹក​ខ្ញី​
​    ​ពិសា​តែ​ខ្ញី​ក្តៅ​ឧណ្ហៗ​មួយ​កែវ ក្រេប​វា​យឺតៗ កុំ​បង្ខំ​។ តែ​ខ្ញី​មាន​សមត្ថភាព​បណ្តេញ​ជាតិ​អាស៊ីត​ចេញពី​ក្រពះ និង​ជួយ​បន្ថយ​រលាក​ក្នុង​ពោះ និង​ពោះវៀន​។ 

​    ​២. តែ​ស្លឹក​ជីរអង្កាម​
​    ​ពិសា​ទឹកតែ​ជីរអង្កាម​ក្តៅ​ឧណ្ហៗ​មួយ​កែវ ពិសា​យឺតៗ​។ គុណ​ស​ម្ប​តិ្ត​វា​ស្រដៀង​នឹង​តែ​ទឹក​ខ្ញិ​ដែរ​។ 

​    ​៣. ពិសា​ម្សៅ​មេនំ​ប៉័ង ឬ Baking Soda
​    ​ម្សៅ Baking Soda មាន​សមត្ថភាព​បំបាត់​ជាតិ​អាស៊ីត​លើស​ក្នុង​ក្រពះ និង បំបាត់​ឈឺពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដាក់​ម្សៅ​នេះ​មួយ​ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ។ រួច​ពិសា​វា​ជាការ​ស្រេច​។ 

​    ​៤. ពិសា​ទឹក​ប្រទាល​កន្ទុយក្រពើ​
​    ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ទាក់ទង​នឹង​បញ្ហា​ក្រពះ​ពោះវៀន ជាពិសេស​ជួយ​ព្យាបាល​ដំបៅ​ក្រពះ​។ កិន​យក​ទឹក​ប្រទាល​កន្ទុយក្រពើ​មួយ​ស្លាបព្រា​បាយ រួច​ក្រេប​វា​ជាការ​ស្រេច​។ 

​    ​៥. នំប៉័ង​ខ្លោច​
​    ​ធ្យូង​នំប៉័ង​មាន​ប្រសិទ្ធភាព​ក្នុងការ​ស្រូបយក​ជាតិពុល​ពី​ក្រពះ​។ ពិសា​នំប៉័ង​ខ្លោ​ហើយ​មួយសន្ទុះ​នឹង​បាត់​ឈឺពោះ​ភ្លែត​។ 

​     ៦. យ៉ា​អួ ស (​គ្មាន​ជាតិ​ស្ករ​)
​    ​យ៉ា​អួ​ស​សម្បូរ​កាល់ស្យូម និង​សារជាតិ​ចិញ្ចឹម​ជាច្រើន​ជំនួយ​ដល់​ក្រពះ​ពោះវៀន​។ ពិសា​មួយ​កំប៉ុង មួយសន្ទុះ​នឹង​បាត់​ឈឺពោះ​ហើយ​៕ 

​ប្រភព​៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់