adverise with khmeread Junsu 2

ច​ន់​ស៊ូ ទទួលបាន​ពាន​ប្រជាប្រិយភាព​ក្នុង​កម្មវិធី Annual Seoul Music Awards

    ​តារាចម្រៀង ច​ន់​ស៊ូ ( Junsu ) សមាជិក​របស់​ក្រុម​ចម្រៀង JYJ ជាប់​លេខ ១ ជា​តារាចម្រៀង​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កម្មវិធី Annual Seoul Music Awards លើក​ទី​២៥​។​

​    ​កម្មវិធី Seoul Music Awards បានចាប់ផ្តើម​ទទួលយក​ការបោះឆ្នោត​គាំទ្រ​ចាប់តាំងពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៥​រហូតដល់​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៦​។ បន្ទាប់ពី​សរុប​សំឡេងឆ្នោត  ច​ន់​ស៊ូ ទទួលបាន​៤៧​ភាគរយ​នៅក្នុង​ចំណោម​សំឡេងឆ្នោត​ទាំង​ឣ​ស់ ហើយ​ឡើង​មកឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​។​

​    ​ការដែល ច​ន់​ស៊ូ បាន​ក្លាយជា​បេក្ខភាព​ម្នាក់​ក្នុង​កម្មវិធី​ប្រគល់​ពាន Seoul Music Awards ជាមួយនឹង​ឣា​ល់​ប៊ុ​ម​ចម្រៀង​ទោល​ដែល​ចេញផ្សាយ​កាលពី​ខែមីនា​ឆ្នាំ​២០១៥ និង​ការដែល​ឣា​ច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ បើទោះបីជា​មិនបាន​បង្ហាញមុខ​តាម​កម្មវិធី​ទូរទស្សន៍​នោះ វា​បង្ហាញថា តារាចម្រៀង​រូបនេះ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​។

​    ​ច​ន់​ស៊ូ បាន​ថ្លែង​ឣំ​ណរ​គុណ​ឣ្ន​ក​គាំទ្រ​ថា “​ខ្ញុំ​នឹង​ចងចាំ​ទឹកចិត្ត​របស់​ឣ្ន​ក​គាំទ្រ​គ្រប់រូប ដែល​ខំប្រឹង​ជួយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឪ​កាស​ឈរ​នៅលើ​ឆាក​នេះ​។ ឣ​រ​គុណ​ច្រើន​។ ខ្ញុំ​ស្រឡាញ់​ឣ្ន​ក​ទាំង​ឣ​ស់​គ្នា​”៕​

adverise with khmeread

មតិយោបល់