adverise with khmeread 14807852 1159236097496597 116725012 o

ស្ត្រី​ម្នាក់​ដេកស្លាប់​រហូត​ធុំក្លិន​ស្អុយ​...​អ្នកស្រុក​ស្មានតែ​កណ្តុ​រងាប់​?

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដេកស្លាប់ រហូត​ហើម​ស្អុយ រហូត​អ្នកជិតខាង​ធុំក្លិន​ស្អុយ​ស្មានតែ​ខ្មោច​កណ្តុ​រងាប់​, ពេល​ដើររក​ទើប​ឃើញ​សព​ស្ត្រី​រងគ្រោះ​ដេកស្លាប់ នៅផ្ទះ​ជួល​លេខ ១១៩ C ផ្លូវលំ ក្រុមទី​៦ ភូមិស្ទឹង​មាន​ជ័យ ១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ កាលពី​​វេលា​ម៉ោង១​​និង​៣០ នាទី​រសៀល ថ្ងៃទី២៧ ​តុលា ​ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា សាកសព​ឈ្មោះ អឹម វ​ន្នី ភេទស្រី ​អាយុ ៦៣ ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ សព​ឡើង​ហើម​ស្អុយរលួយ​ដង្កូវ​ចុះ​។​

    ​កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ឬ​ស​ដូង​បាត​ជា​យូរ​ឆ្នាំ​ហើយ ហើយ​ស្នាក់នៅ​តែម្នាក់ឯង​។​​ លុះដល់​ថ្ងៃទី​២៦ ​តុលា​ ឆ្នាំ​២០១៦​ អ្នកជិតខាង​ធុំក្លិន​ស្អុយ​ស្មានតែ​សត្វ​កណ្តុ​រងាប់ ក៏បាន​ដើររក​មិនឃើញ។ រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ ​​ក៏​នាំគ្នា​ដើររក​ទៀត​ក៏​ច្រាន​ទ្វារ​ចូលទៅ​ឃើញ​ជនរងគ្រោះ​ស្លាប់​ឡើង​ហើម​ស្អុយរលួយ​តែម្តង​។​

    បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ សមត្ថកិច្ច​សន្និដ្ឋានថា​ស្លាប់​ដោយ​ជរាពាធ ហើយ​សាកសព​ត្រូវ​កូនបង្កើត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត សំបួរមាស៕​

adverise with khmeread

មតិយោបល់